ដោះលែងបុរសម្នាក់ ដែលរងការចោទប្រកាន់ថា រំលោភកូន បង្កើតអាយុ៨ឆ្នាំ ក្រោយរងឃើញថា ជាការយល់ច្រឡំ
កណ្ដាល: លោក សំ ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ សម្រេចដោះលែង បុរសម្នាក់ឲ្យមាន សេរីភាពឡើងវិញ ដែលពាក់ព័ន្ធ ទៅនឹងការចោទ ប្រកាន់ថា បានចាប់រំលោភកូនស្រីរបស់ខ្លួន ដែលមានអាយុ៨ឆ្នាំ តែតាមពិតគឺជារឿងយល់ច្រឡំ របស់អុំស្រីក្មេង រងគ្រោះ។
មន្ត្រីសាលាដំបូងខេត្តកណ្តាល បានថ្លែងថ្លែងបញ្ជាក់ថា មូលហេតុនៃការដោះលែងនេះ ធ្វើឡើងបន្ទាប់ពី លោកព្រះរាជអាជ្ញារង សំ ឫទ្ធីវាសនា បានសាកសួរទល់មុខគ្នារវាងជនសង្ស័យ ជនរងគ្រោះ និង តំណាង អង្គការសង្គ្រោះកុមារ ជាលទ្ធផល ក្មេងស្រីរងគ្រោះ បញ្ជាក់ថា ឪពុកពុំបានចាប់រំលោភសេពសន្ថវៈ នោះទេ គ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ ពោលគឺ នៅយប់កើតហេតុ ឪពុកគ្រាន់តែប្រលែងលេងប៉ុណ្ណោះ តែសកម្មភាពនេះត្រូវបានអុំស្រី ច្រឡំថា ជាការចាប់រំលោភសេពសន្ថវៈ ទើបឈានដល់ការដាក់ពាក្យបណ្ដឹង។ លោក នួន ពន្លក ដែលរងការចោទប្រកាន់ថា បានចាប់រំលោភកូនស្រីខ្លួនអាយុ៨ឆ្នាំ បានបញ្ជាក់ថា គាត់ពុំបានចាប់រំលោភកូនទេ តែពេលដេក រូបគាត់ស្លៀកខោខ្លី (ខោស្លីប) ហើយបានចាប់កូនស្រីយកមកបីលើទ្រូង ស្រាប់តែប្រពន្ធស្រែកឆោឡោតែម្តង។ ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ទោ ដួង តេង អធិការនគរបាលស្រុកពញាឮ ធ្លាប់បានថ្លែងឲ្យដឹងថា អំពើរំលោភសេពសន្ថវៈ លើកូនខ្លួនឯងកើតឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៦ព្រឹក នៅចំណុចភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។ ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៩ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ម្ដាយមីងជនរងគ្រោះ។ លោកអធិការបានបញ្ជាក់ថា ជនសង្ស័យជាឪពុកត្រូវបានឃាត់ខ្លួននេះ ឈ្មោះនួន ពន្លក អាយុ៣៨ឆ្នាំ ចំណែកជនរងគ្រោះអាយុ៨ឆ្នាំ។ បើតាមរបាយការណ៍ស៊ើបអង្កេត របស់នគរបាលស្រុកពញាឮ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ជនរងគ្រោះ បានដេកនៅលើផ្ទះរបស់ខ្លួនជាមួយឪពុកឈ្មោះនួន ពន្លក និងម្ដាយឈ្មោះ ពៅ ស្រីមុំ ព្រមទាំងប្អូនប្រុសបង្កើតឈ្មោះ នួន សុខប៊ីន។ ក្នុងពេលនោះ ឈ្មោះពៅ ស្រីមុំ ត្រូវជាម្ដាយបានងើបទៅរើសពងទា នៅខាងក្រោមផ្ទះរបស់ខ្លួន ឆ្លៀតឱកាសនោះជនល្មើសឈ្មោះ នួនពន្លក ត្រូវជាឪពុកបង្កើត បានធ្វើសកម្មភាពរំលោភកូនស្រីរបស់ខ្លួន។ រំពេចនោះប្រពន្ធក៏បានមកទាន់ បានស្រែកឆោឡោ ហើយជនល្មើស ក៏បានស្ទុះក្រោកឈរ។ បន្ទាប់មក ឈ្មោះ ពៅ ស្រីមុំ បានទាញកាំបិតបុ័នតោ កាប់ខាងខ្នងកាំបិតទៅលើប្ដីរបស់ខ្លួន ចំនួន៣កាំបិតចំខ្នង ក្រោយហេតុការណ៍ នេះ កើតឡើងប្រពន្ធឈ្មោះពៅ ស្រីមុំ បានទៅប្ដឹងលោកមេភូមិសុំលែងលះគ្នា។ នគរបាលបញ្ជាក់ឲ្យដឹងទៀតថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៩និង២០នាទី ឈ្មោះ ពៅ សុខន ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិប្រក់ក្ដារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវជាអុំបង្កើតរបស់ជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង។ បន្ទាប់មកកម្លាំង ជំនាញបានសហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍កំពង់លួង ធ្វើការឃាត់ខ្លួន ជនសង្ស័យតែម្ដង ៕
ដោះលែងបុរសម្នាក់ ដែលចោទប្រកាន់ថា រំលោភកូនអាយុ៨ឆ្នាំ
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!