បុរស២នាក់ ជិះម៉ូតូលឿនរេចង្កូត ដួល បោកក្បាល ស្លាប់ម្នាក់ និងរបួសធ្ងន់ នៅផ្លូវចំការដូង

 
 

ភ្នំពេញៈ បុរស២នាក់ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវប្រទះ ឃើញដេកដួលជើងគងលើម៉ូតូ កាលពីវេលាម៉ោងជាង ៤ទៀបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅលើផ្លូវលេខ២១៧ ភូមិម័ល ក្បែរវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ។ 

ប្រជាពលរដ្ឋបាននិយាយថា ករណីគ្រោះថ្នាក់នេះ គឺទំនងបុរសពីរនាក់នោះ ជិះម៉ូតូឌុបគ្នាលឿន ហើយជ្រុលល្បឿនបុកឡានកុងទឺន័រ ពីក្រោយបណ្តាលឲ្យដួលម៉ូតូ ហើយបុរសម្នាក់ដួលបោកក្បាល នឹងបាក់កស្លាប់ ភ្លាមៗតែម្តង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរបង្អែកខណ្ឌដង្កោអន្តរាគមន៍ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ។ ប្រភពដដែរបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកស្មាស់វី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AR-790២ឌុបគ្នា ធ្វើដំណើរត្បូងទៅជើង លុះមកជិះដល់ក្លោងទ្វារបត់ចូលវត្តសំបួរ ស្រាប់កើតមានហេតុនេះ តែម្តងទៅ ។ ដោយឡែកសមត្ថកិច្ចប្រាប់ថា ករណីគ្រោះចរាចរណ៍នេះ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ហើយពុំឃើញមានអត្តសញ្ញាណសម្គាល់ទេ ក្រោយពីឆែកទៅឃើញតែវិក័យបត្រខារ៉ាអូខេ តែប៉ុណ្ណោះ៕

បុរស២នាក់ ជិះម៉ូតូលឿនដួលបោកក្បាល ស្លាប់ម្នាក់ និងរបួសធ្ងន់

ផ្តល់សិទ្ធដោយ៖​ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ក៏មានករណីស្រដៀងនេះដែរ គឺមានយុវជនម្នាក់ បានជិៈម៉ូតូ ក្នុងល្បឿនលឿន គ្មានការប្រុងប្រយ័ត្ន បានរ៉េចង្កូតបុកស្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិឡូន ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។

មេប៉ុស្តិ៍ទីងចាក់ លោកខាវ សុឃីន បានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះ បង្កឡើងដោយខ្លួនឯង ជិៈម៉ូតូក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុក ស្លាកសញ្ញាចរាចរណ៍ ដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។

លោកបន្តថា ជនរងគ្រោះមានឈ្មោះ សាក់ តាគួយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខធនាគារអេស៊ីលីដា ជិៈម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ អត់ស្លាកលេខ ដែលមានទីលំនៅភូមិទេសអន្លុង សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ខណៈជនរងគ្រោះជិៈម៉ូតូម្នាក់ឯង ប្រញាប់ទៅយាម ធនាគារអេស៊ីលីដា ដោយគ្មានអ្នកជំនួស។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូជនរងគ្រោះខូចខាត ផ្នែកខាងឆ្វេងត្រូវបានយករក្សាទុក នៅប៉ុស្តិ៍ទីងចាក់ រង់ចំាសាច់ញាតិ មកយកម៉ូតូទៅវិញ៕

យុវជនម្នាក់ ជិៈម៉ូតូម្នាក់ឯង បោកក្បាលស្លាប់

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម