សាសនាព្រះពុទ្ធខ្ញុំ ដល់ណាហើយ សូម្បីតែសង្ឃក៏ឡើង ឆាកច្រៀងដែរ ! (មានវីដេអូ)
ភ្នំពេញ៖ វាមិនស្ថិតក្នុងភាព ស្រពិចស្រពិលនោះទេ ដែលឃើញវីដេអូឃ្លិប ដ៏ហួសចិត្តមួយ នេះ ដែលជាករណីបំផ្លាញសាសនា ទាំងស្រុង ។
LookingToday សូមមិននិយាយអ្វី ឲ្យវែងឆ្ងាយនោះទេ សូមឲ្យ មិត្តអ្នកអាន ធ្វើការវិន័យច្ច័យ ប្រកបសុជីវធម៌ ដោយខ្លួនឯង ទៅតាមការគួរ ។
ទស្សនាវីដេអូឃ្លិប ដូចខាងក្រោមនេះ៖
ព្រះសង្ឃឡើងច្រៀង
ផ្តល់សិទ្ធដោយ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
យ៉ាងណាមិញ ក៏មានករណីស្រដៀងនេះដែរ គឺព្រះសង្ឃមួយអង្គ ក្នុងប្រទេសថៃ ដែលបានលើកម្រាមដៃកណ្តាល នៅពេលបុរសម្នាក់ បានបដិសេធមិនព្រម យកប្រាក់មកបរិច្ចាគទាន។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបថតកំពុងតែល្បី និងមានការចែករំលែកតៗគ្នានេះ បង្ហាញឲ្យឃើញទង្វើរបស់ព្រះសង្ឃមួយអង្គ នៅក្នុងប្រទេសថៃ បានលើកម្រាមដៃកណ្តាល ដាក់បុរសរស់នៅឈៀងម៉ៃម្នាក់ ព្រោះតែបដិសេធមិនព្រមបរិច្ចាគប្រាក់ ១០០បាត ដើម្បីចូលបុណ្យ។
អ្នកប្រើប្រាស់ហ្វេសប៊ុក ដែលមានគណនីឈ្មោះ Chayuti Janrakongtong ជាអ្នកបង្ហោះរូបថតនោះ បានសរសេរ នៅលើបណ្តាញសង្គមថា “ព្រះសង្ឃទាំងនេះ បានសំណូមពរឲ្យខ្ញុំ បរិច្ចាគទាន ១០០បាត ប៉ុន្តែខ្ញុំពិតជាមិនដឹងថា ប្រាក់ទាំងនោះ យកទៅធ្វើអ្វីឲ្យប្រាកដទេ។ ពេលនោះខ្ញុំឃើញទឹកមុខ ព្រះសង្ឃទាំងនោះ ចង់បានប្រាក់ពីខ្ញុំយ៉ាងខ្លាំង ទើបខ្ញុំគ្មានអ្វីត្រូវនិយាយ ក្រៅពីបដិសេធនោះឡើយ”។
ម្ចាស់គណនីដដែលនេះ បន្តទៀតថា “សូមជួយចែករំលែក រូបភាពនេះ និងពិចារណាដោយប្រុងប្រយ័ត្នផង មុនពេលដែលអ្នក បិរច្ចាគប្រាក់ដាក់ទាន ចូលបុណ្យជាមួយនឹងព្រះសង្ឃ។ ព្រះសង្ឃគឺជា គ្រូបង្រៀនដ៏ថ្លៃថ្លា នៅក្នុងព្រះពុទ្ធសាសនា ពួកគាត់ជាធម្មតាមិនដើរនៅតាមផ្លូវ ហើយសុំឲ្យប្រជាជន បរិច្ចាគប្រាក់បែបនេះឡើយ ដូច្នេះចូរប្រយ័ត្ន ជាមួយនឹងជនឆ្លៀតឱកាសមួយចំនួន ដែលប្រើប្រាស់ស្បង់ជីវរ ដែលមនុស្សជាច្រើនគោរព មកធ្វើជាប្រយោជន៍”។
គូសបញ្ជាក់ផងដែរថា នេះគឺជារឿងអាស្រូវមួយទៀត ក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានកើតឡើង នៅក្នុងប្រទេសថៃ ហើយនេះក៏អាចជាករណីមួយ សម្រាប់ធ្វើការពិចារណា ដោយការប្រុងប្រយ័ត្នផងដែរ៕
រូបភាព ព្រះសង្ឃថៃមួយអង្គ លើកម្រាមដៃកណ្តាល ដាក់បុរសម្នាក់
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!