ម្ចាស់លែងគោតាមផ្លូវ បង្កគ្រោះថ្នាក់ យ៉ាងរន្ធត់
ខេត្តពោធិ៍សាត់ ៖ រថយន្ត២គ្រឿងបានបុកគ្នាលាន់ដូចរន្ទះ បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៩ មេសា ២០១៦ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរខេត្តពោធិ៍សាត់ ។
ជនរងគ្រោះ ១-ឈ្មោះទុន ភេទប្រុស អាយុជាង២០ឆ្នាំ ជាព្រូរថយន្ដ (ស្លាប់) ២-ឈ្មោះសួន វលក្ខណ៍ ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកបើក (របួសធ្ងន់) ទាំង២នាក់រស់នៅខេត្តត្បូងឃ្មុំ និង៣-ឈ្មោះគឹម ឡេង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្សារព្រំ ខេត្តប៉ៃលិន ជាម្ចាស់ទំនិញផ្លែឈើ (របួសធ្ងន់) ។ ចំណែកអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយបានគេចខ្លួនបាត់ ។
រូបភាព៖ ម្ចាស់លែងគោតាមផ្លូវ បង្កគ្រោះថ្នាក់ យ៉ាងរន្ធត់
លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកកុងតឺន័រពាក់ស្លាកលេខភ្នំពេញ3C-8072 របស់ក្រុមហ៊ុនគាធី បុកជាមួយរថយន្តមីនីទួរីសដឹកផ្លែឈើ ពាក់ស្លាកលេខ2F-2024 ដែលធ្វើដំណើរបញ្ច្រាសគ្នា ។
លោកអធិការបន្តថា នៅយប់នោះ គេឃើញរថយន្តហ៊ីយ៉ាន់ដាយដឹកកុងតឺន័រ ធ្វើដំណើរពីកើតទៅលិច ឯរថយន្តមីនីតូរីសដឹកផ្លែឈើធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿនដូចគ្នា ។
ពេលទៅដល់ចំណុចកើតហេតុ រថយន្ដហ៊ីយ៉ាន់ដាយគេចសត្វគោ មកខាងឆ្វេង ក៏ជ្រុលបុកជាមួយទួរីស ដែលកំពុងបោះពួយមកពីមុខយ៉ាងពេញទំហឹងតែម្ដង បណ្ដាលឱ្យរថយន្តទួរីសខ្ទេចមួយកំណាត់មុខស្លាប់ម្នាក់ របួសធ្ងន់២នាក់ ខណៈរថយន្តហ៊ីយ៉ាន់ដាយ ក៏ខ្ទេចមុខដែរ តែមិនមានអ្នកគ្រោះថ្នាក់នោះទេ ។
រូបភាព៖ ម្ចាស់លែងគោតាមផ្លូវ បង្កគ្រោះថ្នាក់ យ៉ាងរន្ធត់
រូបភាព៖ ម្ចាស់លែងគោតាមផ្លូវ បង្កគ្រោះថ្នាក់ យ៉ាងរន្ធត់
រូបភាព៖ ម្ចាស់លែងគោតាមផ្លូវ បង្កគ្រោះថ្នាក់ យ៉ាងរន្ធត់
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា ហេតុការណ៍គ្រោះថ្នាក់ចរាចរ គួរឲ្យរន្ធត់ស្រដៀងគ្នានេះ ធ្លាប់បានកើតឡើង ជាច្រើនលើកច្រើនសារមកហើយ ដូចជា កាលពីវេលាម៉ោង០៩ និង២០នាទីព្រឹកថ្ងៃទី១៣ មីនា ២០១៦ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់រថយន្ត២គ្រឿងបុកគ្នាលាន់កក្រើក បណ្ដាលឱ្យអ្នកបើកម្នាក់ កៀបជាប់ក្នុងរថយន្តស្លាប់ មើលទៅគួរឱ្យ រន្ធត់។
ជនរងគ្រោះដែលស្លាប់ឈ្មោះពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ បើករថយន្តដឹកអង្ករ មានទីលំនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ។ ចំណែកអ្នកបើកបររថយន្តម្ខាងទៀត មិនស្គាល់អត្តសញ្ញាណ បានចុះពីរថយន្ដគេចខ្លួនបាត់ ។
សមត្ថកិច្ចឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយរថយន្តដឹកអង្ករ ម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 3A-2301 ធ្វើដំណើរពីកើតទៅលិច ។
លុះដល់ចំណុចកើតហេតុ បានរេចង្កូតទៅឆ្វេងបុករះរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងទៀត ពណ៌.ស ដូចគ្នាពាក់ស្លាកលេខភ្នំពេញ 3C-7818 ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យរថយន្តដឹកអង្ករដាច់ជញ្ជាំងរថយន្តធ្លាក់ដល់ដីធ្លាយ ការុងអង្ករធ្លាក់ពេញថ្នល់ ។
រីឯអ្នកបើករថយន្តខ្ទេចដូចជាន់មីនតោនសុះសាច់ ដូចច្រៀកត្រីងៀត កៀបជាប់ក្នុងរថយន្តក្បាលចុះក្រោម ។
រថយន្តទាំង២គ្រឿង សមត្ថកិច្ចបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ។
រូបភាព៖ រថយន្ត២គ្រឿងបុកគ្នាលាន់កក្រើក
ជាងនេះទៅទៀត កាលពីពេលថ្មីៗ កន្លងទៅនេះ វីដេអូដ៏គួរឲ្យរន្ធត់មួយខ្សែ បានល្បីសុះសាយ នៅលើបណ្តាញអ៊ីនធឺណែត ក្នុងប្រទេសចិន ដោយបង្ហាញឲ្យឃើញ រថយន្តមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន ដូចហោះ បុកចូលទៅក្នុង ហាងប៊ឺហ្គឺ មួយកន្លែង ខណៈមានមនុស្សជាច្រើន កំពុងអង្គុយទទួលទានអាហារ នៅក្នុងហាងនោះ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់នោះ បានកើតឡើង កាលពីល្ងាច ថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ នៅក្នុងទីក្រុង Yinan ខេត្ត Shandong ប្រទេសចិន ដោយបង្កឲ្យមនុស្សចំនួន ៦នាក់ រងរបួស។
បើតាមសាក្សី ដែលបានឃើញហេតុការណ៍នោះ បានឲ្យដឹងថា រថយន្តបង្កហេតុ ពណ៌ខ្មៅមួយគ្រឿងនោះ បានបើកបរ ក្នុងល្បឿនយ៉ាងលឿន ប្រហែល ១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈអ្នកបើកបរ ហាក់បីដូចជា បាត់បង់ម្ចាស់ការ ដោយមិនអាចបញ្ឈប់ ឬបន្ថយល្បឿន បានឡើយ បណ្តាលឲ្យបុកចូល ទៅក្នុងហាងប៊ឺហ្គឺនោះ ទាំងកំរោលតែម្តង។
យ៉ាងណាមិញ ហេតុការណ៍ទាំងមូលនោះ ត្រូវថតបាន ដោយកាមេរ៉ាសុវត្ថិភាព នៅក្រៅ និងក្នុងហាង ដែលមើលទៅ ពិតជាស្តែងៗ ដូចគេថតកុនអីចឹង៕
រូបភាព៖ រថយន្តមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន ដូចហោះ បុកចូលទៅក្នុង ហាងប៊ឺហ្គឺ មួយកន្លែង
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!