ដុតផ្ទះខ្លួនឯង ឆេះហ្មត់ ដោយសារខឹង ប្រពន្ធមិននៅផ្ទះ

 
 

ត្បូងឃ្មុំ៖ បុរសម្នាក់ក្រោយពេល មានទំនាស់ជាមួយប្រពន្ធ ហើយខឹងប្រពន្ធ មិននៅផ្ទះ កើតការក្តៅក្រហាយ ដុតផ្ទះខ្លួនឯងចោល នៅម៉ោង ១៩៖៣០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ នៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។ 

អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ក្នងហេតុការណ៍នេះ ធ្វើអោយមានការខូចខាត ផ្ទះឈើ០១ខ្នង ប្រក់ក្បឿង ទំហំ ៧ម X ៨ម បង្ករដោយម្ចាស់ផ្ទះឈ្មោះ: ឈន់ ឈឿន អាយុ ៣៧ឆ្នាំ ប្តី ក្រោយពីឈ្លោះជាមួយប្រពន្ធឈ្មោះ ញ ស៊ីណា អាយុ៣៥ឆ្នាំ និងមានកូនក្នុងបន្ទុក៤នាក់។ មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ឈ្មោះ ឈឿន បានដុតផ្ទះខ្លួនឯង ដោយសារខឹងប្រពន្ធមិននៅផ្ទះ ហើយនៅរសៀលថ្ងៃដដែលនេះ ឈឿន បានប្រើអំពើហឹង្សាលើប្រពន្ធនិងកូន។ បច្ចុប្បន្ន: ឈ្មោះឈន់ ឈឿន ត្រូវបាននាំខ្លួនទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ៕ 

បុរសម្នាក់ ដុតផ្ទះ ក្រោយមានទំនាស់ជាមួយប្រពន្ធ

ផ្តល់សិទ្ធដោយ៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ មានប្ដីចិត្តអប្រិយ សាហាវឃោរឃៅ បានសម្រេចចិត្តចាក់សាំងដុតផ្ទះ សម្លាប់ប្រពន្ធខ្លួនឯង នៅក្នុងភូមិបឹងកៀប ឃុំដំរីផុង ស្រុកឆ្លូង មានចំងាយប្រហែល ០៧គីឡូម៉ែត្រ ពីទីប្រជុំជនឆ្លូង។ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា "ស្រី្តម្នាក់ស្លាប់យ៉ាង អណោចអាធ័មបំផុត ក្នុងអណ្តាតភ្លើង ដែលក្រុមគ្រួសារ របស់ស្រី្តរងគ្រោះ សង្ស័យទៅលើ ប្តីស្រី្តរងគ្រោះជាអ្នក សម្លាប់ហើយបន្សល់ សាកសពស្រី្ត រងគ្រោះរោលខ្មៅ ក្នុងគំនរផេះផង់"។

សវតារឿង៖ នៅខេត្តក្រចេះ មានករណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយបានកើតឡើង នៅម៉ោង ១០និង៣០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅចំនុចភូមិបឹងកៀប ឃុំដំរីផុង ស្រុកឆ្លូង មានចំងាយប្រហែល ០៧គីឡូម៉ែត្រ ពីទីប្រជុំជនឆ្លូង មូលហេតុបណ្ដាលមកពី ភ្លើងចង្ក្រានដាំបាយ។ បើតាមសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញផ្សែងហុយ និងអណ្តាតភ្លើងឆេះ ចេញពីកណ្តាលផ្ទះ រួចក៏បាក់ស្រុតតែម្តង ហើយដោយសារតែ នៅកន្លែងកើតហេតុ ជាតំបន់ដាច់ស្រយាល ផ្លូវមានភាពពិបាក សំរាប់ឡានពន្លត់អគ្គីភ័យ ចូលទៅជួយអន្តរាគមន៍ផងនោះ បានឆេះផ្ទះឈើទំហំ 6,5 × 8 ម៉ែត្រ ប្រក់សង្ហសី។

ប្រភពដដែលបានឲ្យដឹងបន្តថា នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យម្ចាស់ផ្ទះឈ្មោះ អ៊ុន ចន្នីណា ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បានស្លាប់បាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ មួយចំនួនរួមមាន ម៉ូតូចំនួន០២គ្រឿង, ស្រូវ ០២បេ, ទូរទស្សន៍ ០១គ្រឿង, និងសូឡា០១គ្រឿង ផងដែរ៕

ប្ដីចិត្តអប្រិយ ចាក់សាំងដុតផ្ទះ សម្លាប់ប្រពន្ធខ្លួនឯង

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម