អាយុទើប១៤ឆ្នាំ ហ៊ានសម្រេចចិត្តបែបនេះ
ខេត្តព្រះសីហនុ ៖ មានការភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង ០៩យប់ថ្ងៃទី១៩ មេសា ២០១៦ ស្ថិតនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់ពីក្មេងស្រីម្នាក់ចង.កបញ្ចប់ជីវិតខ្លួនឯង ។
ប្រភពឱ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើឈ្មោះខុន ស្រីមាស អាយុ១៤ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ទោះបីជាយ៉ាងណា មូលហេតុ គេមិនទាន់ដឹងច្បាស់នៅឡើយទេ ។
បើតាមប្រភពខ្លះថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានទៅទិញទូរស័ព្ទដៃនៅហាងមួយកន្លែង ក្នុងតម្លៃ២០០ដុល្លារ ប៉ុន្តែមិនពេញចិត្ត នាងក៏យកទៅលក់កន្លែងដើមវិញ ។ ពេលនោះត្រូវអ្នកលក់ឱ្យតម្លៃតែ៥០ដុល្លារប៉ុណ្ណោះ ហើយក្រោយមកត្រូវម្តាយរបស់នាងទិញ ទូរស័ព្ទដៃមួយគ្រឿងទៀត យកមកឱ្យ ប៉ុន្តែនៅតែប្រើមិនកើត ទើបធ្វើឱ្យក្មេងស្រីតូចចិត្តតែម្តង ។
សពក្មេងស្រី
ប្រភព ៖ កោះសន្ដិភាព
ការចាប់អារម្មណ៍ខ្មែរឡូត៖
យ៉ាងណាមិញ ករណីក្មេងស្រីចងក. បែបនេះក៏ធ្លាប់កើតមានឡើងផងដែរ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៥ ស្ថិតនៅក្នុង ភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ហើយរហូត មកទល់ពេលនេះ ក្រុមគ្រួសារសាច់ញាតិ នៅមិនដឹងមូលហេតុ យ៉ាងណា បានជាកូនស្រីរូបនេះ ដាច់ចិត្តចងកសម្លាប់ខ្លួន។
តាមប្រភពពីអ្នកភូមិព្រែកអំបិល បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ ហាន គីមឆេង អាយុ១៥ឆ្នាំ មានឳពុកឈ្មោះយឿន ហាន អាយុ៤៦ឆ្នាំ និងម្តាយឈ្មោះ សុខ ស្រី អាយុ៤៥ឆ្នាំ។
លោក យឿន ហាន ឳពុក ក្មេងស្រីរងគ្រោះបានឲ្យដឹងថា កន្លងមកកូនស្រីរបស់គាត់ មិនដែរមានបញ្ហាអ្វីក្នុង គ្រួសារនោះឡើយ នៅថ្ងៃកើតហេតុ ម៉ោង៦ល្ងាច គីមឆេង បានប្រាប់ថា ងងុយដេកណាស់ ហើយក៏ចូលដេក ចំណែកគាត់ និងប្រពន្ធ ក៏ចូលដេកតាមក្រោយ។
លោក យឿន ហាន បានបន្តទៀតថា ស្រាប់តែនៅម៉ោង១០៖៣០នាទី យប់ ឳពុកក្មេកលោក ឈ្មោះ កុង សុខ បានងើបឡើងទៅបទជើងទូច ភ្លាមនោះ ក៏ឃើញចៅស្រីចងក នៅក្បែរកំាជណ្តើរផ្ទះ ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បានទៅដល់កន្លែង កើតហេតុ និងបានធ្វើការកោសល្យ វិច្ច័យលើសពជនរងគ្រោះ បានរកឃើញថា ជនរងគ្រោះពិតជា ធ្វើអត្តឃាត ដោយចងក សម្លាប់ខ្លួនឯង ពិតប្រាកដមែន ចំណែកសព ប្រគល់ជូនក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណី៕
សពក្មេងស្រី ក្រោយពីធ្វើអត្តឃាត
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!