ប៉ូលិស ចាប់ប៉េអឹម ព្រោះប្រើអំណាច ខុសទំនង
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត បានធ្វើការឃាត់ខ្លួនបុរសម្នាក់ជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកបន្ទាយស្រី បន្ទាប់ពីដកកាំភ្លើងគំរាមរកបាញ់ទៅលើពលរដ្ឋម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវតុលាការខេត្តសម្រេចបង្វែរសំណុំរឿង ទៅឱ្យមេបញ្ជាការកងរាជអាវុធហត្ថខេត្តចាត់ការបន្តវិញ ។
ប្រភពឱ្យដឹងថា ជនបង្កឈ្មោះឡេង តាំងគួយ អាយុ៣៩ឆ្នាំ ជាមេបញ្ជារការកងរាជអាវុធហត្ថស្រុកបន្ទាយស្រី មានទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ចំណែកភាគីខាងជនរងគ្រោះឈ្មោះម៉ន ហេង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឃុំខាងលើ ។
រូបភាព៖ ប៉ូលិស ចាប់ប៉េអឹម ព្រោះប្រើអំណាច ខុសទំនង
គួររំលឹកថា ហេតុការណ៍ឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិនោះបានកើតឡើង កាលពីល្ងាចថ្ងៃទី១៧ មេសា ២០១៦ ស្ថិតនៅចំណុចភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
សាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា ជុំវិញរឿងករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារភាគីទាំងសងខាងបានជិះម៉ូតូស្របទិសគ្នា (ពីកើតមកលិច) ខណៈនោះ ខាងម៉ូតូពលរដ្ឋបានបត់ចូលផ្ទះមិនបានស៊ីញ៉ូ ហើយខាងជនបង្កជាប៉េអឹម ក៏មកដល់ជាន់ហ្វ្រាំងមិនទាន់ ដួលបោកទៅម្ខាងដោយខ្លួនឯង រួចក៏បានដកកាំភ្លើងខ្លីគំរាមបាញ់ទៅលើជនរងគ្រោះ ក្នុងស្ថានភាពស្រវឹងជោក ។ សាក្សីបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗ ត្រូវកម្លាំងប៉ូលិសមកដល់ រួចនាំយកទៅកាន់ប៉ុស្តិ៍នគរបាលឃុំព្រះដាក់ ដើម្បីសួរនាំតែម្តង ។
បើតាមជនរងគ្រោះរៀបរាប់ថា លោកមានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះខាងប៉េអឹមបាននិយាយថា រកបាញ់រូបគាត់ ដោយសារតែរឿងបើកម៉ូតូប៉ះគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ ។ លោកបន្តថា ករណីនេះ លោកសុំសំណូមពរទៅខាងស្ថាប័នច្បាប់ មេត្តាជួយចាត់ការទៅលើជនបង្កផង ព្រោះរូបគាត់មិនចង់បានសំណងអ្វីនោះទេ គឺគ្រាន់តែចង់ឱ្យអ្នកច្បាប់ចាត់ការ ឱ្យបានរាងចាល ។
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅចំណុចស្ពាននាគវត្ដភ្នំ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ មានករណីផ្ទុះអាវុធក្នុងការតតាំងគ្នា បណ្ដាលឱ្យមេប៉ុស្ដិ៍ម្នាក់ និងនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ម្នាក់រងរបួសធ្ងន់ដូចគ្នា។
ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថា គូភាគីទំនាស់ទាំងពីរ បានខ្វែងគំនិត គ្នាក្នុងវង់ផឹកស៊ី បន្ទាប់មកក៏ បានផ្ទុះអាវុធឡើងបណ្ដាល ឲ្យមេប៉ុស្ដិ៍ម្នាក់រងរបួសដោយត្រូវគ្រាប់កាំភ្លើង១គ្រាប់ ដែលគេស្គាក់ថា ជាមេប៉ុស្ដិ៍វត្ដភ្នំ ឈ្មោះ អ៊ុន សំអាត រងរបួសធ្ងន់ ក្រោយមកទើបបុរសម្នាក់ដែលជា ជនបង្កបានជិះដេញពីក្រោយ ហើយស្ទាក់រថយន្ដ Rav 4 មួយគ្រឿងឱ្យឈប់ ដើម្បីដឹកខ្លួនរកកន្លែងសុវត្ថិភាព។
ពេលនោះដែលសមត្ថកិច្ចបាន ដេញតាមពីក្រោយ ក្នុងការជួយអន្ដរាគមន៍ ដល់ជនរងគ្រោះ ស្រាប់តែជនសង្ស័យបានដក កាំភ្លើងបាញ់មកសមត្ថកិច្ច ហើយសមត្ថកិច្ចបានដកកាំភ្លើងបាញ់តបតទៅវិញ ធ្វើគ្រាប់កាំភ្លើងរាយ ពេញស្ទើរពេញមេឃ។ ក្នុងនោះដែរគ្រាប់កាំភ្លើងបានប្រហារចំ ជនរងគ្រោះម្នាក់ ដែលជាជនដៃដល់ ។
ក្រោយកើតហេតុទើបស្គាល់ថា ជាមន្ដ្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ក៏ត្រូវរបួសធ្ងន់ដូចគ្នាដែរ។ បច្ចុប្បន្នសមត្ថកិច្ចបានឡោមព័ទ្ធកន្លែងកើតហេតុ និងបញ្ជូនជនដៃដល់ និងជនរងគ្រោះ ដែលរបួសធ្ងន់ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីធ្វើការព្យាបាល ជាមួយគ្នាផងដែរ។
រូបភាព៖ ប៉ូលិសបាញ់ប៉ូលិស នៅវត្តភ្នំ
ជាមួយគ្នានេះដែរ កាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ មីនា ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បុរសម្នាក់ដែលគេដឹងថា ជាមន្ត្រីអាវុធហត្ថ ខណ្ឌមានជ័យម្នាក់ ផឹកស៊ីស្រវឹងដក កាំភ្លើងបាញ់មេឃ១គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើល ហើយត្រូវកម្លាំងអាវុធហត្ថចំនួន ២ខណ្ឌចុះធ្វើការដេញតាម ស្ទាក់ឃាត់ខ្លួនបានភ្លាមៗ។
ប្រភពឱ្យដឹងថា បុរសខាងលើ មិនត្រូវបានស្គាល់ឈ្មោះទេ ហើយមុនពេល កើតហេតុ បានជិះម៉ូតូ មួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FE-6269 ចេញពីហាងផឹកស៊ីមួយកន្លែងនៅ តាមបណ្តោយផ្លូវ២០០៤ រួចធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។
ខណៈមកដល់មុខហាងយីហោ «សែនរីករាយ» បុរសនោះមិនដឹងយ៉ាងម៉េច ក៏ដកកាំភ្លើងពីចង្កេះ បាញ់ឡើងលើ១គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដែលយាមតាមហាង នៅផ្លូវ២០០៤ចេញដេញតាម និងរាយការណ៍តាមវិទ្យុទាក់ទង គ្រប់គោលដៅចេញជួយស្ទាក់ដេញចាប់បាន ដោយបុរសនោះបានជិះម៉ូតូរត់តាមផ្លូវណត ប្រ៊ីតមកផ្លូវវេងស្រេង រួចបត់មករោងចក្រអគ្គិសនីទួលពង្រ ហើយជិះបត់ទៅខាងកើតប្រហែលជា១០០ម៉ែត្រក្រោយបុរីលឹម ឈាងហាក់ ក៏ត្រូវអាវុធហត្ថខណ្ឌមានជ័យឃាត់បានតែម្តង ។
ក្រោយពីឃាត់ខ្លួនភ្លាម ដោយមានការបញ្ជាពីថ្នាក់លើ កម្លាំងអាវុធហត្ថ ប្រញាប់ប្រញាល់បញ្ជូន ជនបាញ់បោះនោះទៅទីបញ្ជាការ ដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ប្រហែលចង់គេចពីអ្នកសារព័ត៌មានហើយ ព្រោះជនបាញ់បោះ ក៏ជាមន្ត្រីកងរាជ អាវុហត្ថមួយរូបដែរ ។
រូបភាព៖ ផឹកស៊ីស្រវឹងដក កាំភ្លើងបាញ់មេឃ១គ្រាប់
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!