ប្រពន្ធកាប់ប្តី ៣កាំបិត ពេលធ្វើសកម្មភាព រំលោភកូនស្រី អាយុ៨ឆ្នាំ

 
 

កណ្តាល៖ បុរសជាកសិករម្នាក់ រស់នៅស្រុកពញាឮ ត្រូវបានប្រពន្ធកាប់ចំនួន ៣កាំបិតចំខ្នង ខណៈកំពុងចាប់រំលោភ កូនស្រីបង្កើតរបស់ខ្លួន ដែលទើបតែមានអាយុ៨ឆ្នាំ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅក្នុងផ្ទះ។ មន្រ្តីនគរបាល បានបន្តទៀតថា នៅថ្ងៃខែកើតហេតុ ខាងស្រ្តីជាប្រពន្ធបានចុះទៅ រើសពងទាជាមួយកូនប្រុសម្នាក់ ស្រាប់តែបន្តិចក្រោយមក ស្ត្រីជាម្តាយបានរើស ពងទាររួចឡើងមកលើផ្ទះវិញ ស្រាប់តែឃើញប្តី កំពុងតែធ្វើសកម្មភាព រំលោភកូនស្រីបង្កើត ភ្លាមៗស្រ្តីជាប្រពន្ធ បានស្រែកថា ហ្នែងធ្វើអីកូនរួច ស្ទុះទៅទាញកាំបិត កាប់ប្តីចំនួន ៣កាំបិតចំខាងខ្នង ក្រោយមកក៏បានមកប្តឹង ប្រធានភូមិ សុំលែងលះប្តី។ 

មន្រ្តីនគរបាល បានបញ្ជាក់ទៀតថា លុះដល់ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ស្ត្រីឈ្មោះ ពៅ សុខន អាយុ៤០ឆ្នាំ ដែលជាត្រូវជាអុំបង្កើត ក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្ដឹងឲ្យ នគរបាលជួយរកយុត្តិធម៌ និងចាត់ការទៅតាមផ្លូវច្បាប់ ភ្លាមៗនោះនគរបាល បានចុះទៅដល់ឃាត់ខ្លួន ជនសង្ស័យនាំយកមកសាកសួរ ក្រោយពីកម្លាំងនគរបាលឃាត់ខ្លួន ធ្វើការសាកសួរជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភកូនស្រី ខ្លួនឯងពិតប្រាកដមែន បច្ចុប្បន្ននគរបាលបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕ 

ផ្ដល់សិទ្ធដោយ៖ ដើមអម​្ពិល

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ក៏មានហេតុការណ៍ស្រដៀងគ្នាផងដែរ កាលពីថ្ងៃទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានក្មេងស្រីតូចៗ២នាក់ត្រូវ ឪពុកមារបង្កើតដែលមានចិត្តជាតិរច្ឆាន បានចាប់រំលោភបន្តបន្ទាប់ជាច្រើនលើក តែទីបំផុតត្រូវបែកការណ៍ដឹងដល់សាច់ញាតិផ្សេងទៀតក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។

ជនសង្ស័យឈ្មោះ ជឿន វឿន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ចំណែកកុមារីរងគ្រោះ ១-ឈ្មោះ វ.ច.ក អាយុ៧ឆ្នាំ ២-ឈ្មោះ ប.ញ អាយុ៥ឆ្នាំ ។

លោកវរសេនីយ៍ត្រី ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីឈ្មោះ ខាន់ ចាន់ធឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ដែលត្រូវជាឪពុកមាររបស់កុមារីរងគ្រោះថា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មួយស្រីរបស់ខ្លួនរួចមក កម្លាំងជំនាញបានចុះទៅឃាត់ខ្លួនជនសង្ស័យរូបនេះយកមកធ្វើការសាកសួរ ។

លោកអធិការបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកុមារីរងគ្រោះទាំង២នាក់ពិតប្រាកដមែន ។ ជនសង្ស័យបន្តថា ចុងក្រោយបានធ្វើសកម្មភាពចាប់រំលោភក្មួយស្រីរបស់ខ្លួនបានសម្រេចចំនួន២លើក(ម្នាក់១លើក)នៅម៉ោង៦ល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ហើយមុនពេលចាប់ខ្លួន រូបគេប្រុងធ្វើសកម្មភាពទៀតក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

នៅព្រឹកថ្ងៃទី០៨មេសានេះ កម្លាំងជំនាញបានកសាងសំណុំឯកសារបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ 

ក្មេងស្រីតូចៗ២នាក់ត្រូវ ឪពុកមារបង្កើត ចាប់រំលោភ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម