ប្ដីប្រពន្ធឈ្លោះគ្នាទម្លាក់កូនចោល សង្ឃឹមថាភាគីម្ខាងណានឹង បកមកយកកូន តែលទ្ធផលមិននឹកស្មានដល់ (មានវីដេអូ)
ប្រេស៊ីល៖ ហេតុការណ៍ដ៏ហួសចិត្ដមួយ បានកើតឡើងក្នុងផ្សារទំនើបមួយកន្លែង ដែលប្ដីប្រពន្ធមួយគូទុកកូនចោល កណ្ដាលផ្សារដោយសារតែជម្លោះ។
នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ត្រូវបានឪពុកម្ដាយទុកចោលកណ្ដាលវាល ក្នុងផ្សារទំនើបមួយកន្លែងនៃទីក្រុង Rio de Janeiro កាលពីថ្ងៃច័ន្ទមុននេះ ដែលជាសំណាងល្អ ត្រូវបានអ្នកដំណើរដែលអង្គុយក្បែរនោះ ប្រទះឃើញ និងប្ដឹងសន្ដិសុខផ្សារ ក្រោយពីក្មេងនេះព្យាយាមដើរទៅរកម្ដាយ។
នេះបើមើលតាមកាមេរ៉ាសុវត្ថិភាពរបស់ផ្សារទំនើប បានបង្ហាញយ៉ាងច្បាស់ថា ប្ដីប្រពន្ធមួយគូរូបនេះ បានដើរខុសទិសដៅគ្នា ក្រោយពីទុកកូនចោល។ ដើមហេតុដំបូង យើងអាចឃើញថា បុរសជាប្ដីបានដើរឆ្លងផុតទ្វារបើកស្វ័យប្រវត្ដិ និងពរកូនប្រុស ខណៈស្ដ្រីជាម្ដាយដើរនៅពីក្រោយ។
យ៉ាងណាមិញ មិនដឹងជាមូលហេតុអ្វី បុរសជាប្ដីបានទម្លាក់កូនចុះ និងដើរទៅខាងមុខបាត់ ខណៈដែលនាងឃើញបែបនេះ ក៏ដើរបកក្រោយទៅបាត់ដូចគ្នា ដោយអ្នកទាំងពីរទំនងជាយល់ថា ប្រហែលជាមានភាគីម្ខាងណា នៅខ្វាយខ្វល់ពីកូន ហើយនឹងដើរត្រលប់មកយកកូនប្រុសវិញ តែលទ្ធផលមិនដូចជាការគិតនោះឡើយ។ ក្រោយពីអ្នកទាំងពីរចាកចេញបានមួយភ្លែត ក្មេងប្រុសរូបនេះបានដើរសម្ដៅទៅរកទិសដៅម្ដាយ ដែលភ្លាមៗនោះ បានមនុស្សនៅក្បែរនោះ ជួយទៅមើលក្មេងប្រុសនោះទាន់ពេលវេលា បើមិនដូច្នោះទេ មិនដឹងថាក្មេងប្រុសនេះ នឹងដើរទៅកន្លែងណានោះទេ ហើយនឹងអាចជួយគ្រោះថ្នាក់អ្វីឡើយ។ នេះបើតាមការឃាត់ខ្លួនពីប៉ូលិស បានឲ្យដឹងពីបុរសដែលអះអាង ជាឪពុកក្មេងប្រុសនេះ ឲ្យដឹងថា រូបគេ និងប្រពន្ធបានឈ្លោះគ្នា បន្ទាប់ពីរូបគេចេញពីធ្វើការជាអ្នកបម្រើ នៅក្នុងផ្សារទំនើបនេះ ទើបបណ្ដាលឲ្យទុកកូនប្រុសចោល និងយល់ថា នារីជាប្រពន្ធនឹងបកមកយកកូនវិញ។ ទោះជាយ៉ាងណា បុរសរូបនេះ បានចោទប្រកាន់ប្រពន្ធ ថានាងទុកកូនចោល មុននឹងប៉ូលិសធ្វើការឃុំខ្លួនរូបគេទុក ដែលទន្ទឹមនឹងនេះ ខាងប៉ូលិសកំពុងតែធ្វើការស្វែងរក នារីជាប្រពន្ធរូបនេះ និងក្មេងប្រុសនេះ បានស្នាក់នៅមជ្ឈមណ្ឌលមើលថែទាំកុមារផងដែរ។
ទស្សនាវីដេអូ ដែលឪពុកម្ដាយទុកកូនប្រុសចោលកណ្ដាលផ្សារទំនើប៖
រូបភាព៖ ពេលឪពុកពរកូនប្រុស និងនារីជាប្រពន្ធនៅពីក្រោយ
រូបភាព៖ ឪពុកទម្លាក់កូនចោល
រូបភាព៖ ក្មេងប្រុសដែលត្រូវបានទុកចោលដោយឪពុកម្ដាយ
ប្រភព ៖ ឌេលីម៉ែល
ការចាប់អារម្មណ៍ខ្មែរឡូត៖
ករណីទុកកូនចោលនេះ មិនមែនជាករណីលើកទីមួយនោះទេ ដែលករណីនេះធ្លាប់កើតឡើង នៅតាមបណ្ដាប្រទេសជាច្រើន ដូចជា ប្រទេសចិន ដែលម្ដាយទុកកូនចោលក្នុងរថយន្ដ និងបណ្ដាលឲ្យរូបគេគៀបក្បាល ជាប់នឹងបង្អួចរថយន្ដ។
យ៉ាងណាមិញ ហេតុការណ៍មួយនេះ បានកើតឡើងកាលពីឆ្នាំ ២០១៤ ដែលក្មេងប្រុសម្នាក់ មិនត្រូវបានស្គាល់ឈ្មោះ រស់នៅខេត្ត Fuzhou ត្រូវបានម្តាយទុកចោលនៅក្នុងរថយន្តតែម្នាក់ឯង បានគៀបក្បាល នឹងបង្អួចរថយន្តជាប់ ដកមិនរួច ខណៈដែលម្ដាយចាកចេញទៅទិញឥវ៉ាន់ នៅក្នុងផ្សារទំនើបបាត់។
នៅពេលដែលនៅក្នុងរថយន្តតែម្នាក់ឯង ក្មេងប្រុសរូបនោះមិនប្រយ័ត្ន បានប៉ះត្រូវប៊ូតុង បិទបើកកញ្ចក់បង្អួច ដោយចៃដន្យ ហើយក៏គៀបជាប់ត្រឹម.ក ចេញមកក្រៅ ដែលបង្អួចបិទសល់ ចន្លោះតែ៥សង់ទីម៉ែត្រ ប៉ុណ្ណោះ។ ភ្លាមៗនោះដែរ ប៉ូលិសម្នាក់ នៅក្បែរកន្លែងកើតហេតុ បានឃើញក៏ប្រញាប់ជួយយក ក្មេងប្រុសនោះចេញពីកញ្ចក់បង្អួច រួចបញ្ជូនទៅកាន់ មន្ទីរពេទ្យ ដើម្បីសង្គ្រោះទាន់ពេលវេលា និង មិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។ បន្ទាប់ពីជាសះស្បើយ ក្មេងប្រុសនេះ ក៏ទទួលបានអាជ្ញាប័ណ្ណ ចូលរួមក្នុងក្រុមកុមារ ដែលធ្លាប់បានជាប់នៅក្នុងកន្លែងផ្សេងៗ ដែលមានគ្រោះថ្នាក់ ផងដែរ។ យ៉ាងណាមិញ ម្តាយរបស់ក្មេងប្រុស ត្រូវបានប៉ូលិសព្រមាន មិនឲ្យទុកកូនចោលម្នាក់ឯង បែបនេះតទៅទៀតឡើយ ព្រោះការធ្វេសប្រហែស បែបនេះអាចនាំមកនូវ វិប្បដិសារីអស់មួយជីវិត៕
រូបភាព៖ ក្មេងប្រុសដែលគៀបក. នឹងកញ្ចក់បង្អួចរថយន្ដ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!