គួរឲ្យអាណិត លោកយាយម្នាក់ ច្រឡំថ្វាយបង្គំរូបសំណាក តួអង្គហ្គេមអនឡាញ ថាជាអ្នកតា

 
 

ចិន៖ លោកយាយម្នាក់ បានលុតជង្គង់ថ្វាយបង្គំ រូបសំណាកតួអង្គនៃហ្គេមអនឡាញមួយ ដោយគាត់ច្រឡំថា ជារូបសំណាកអ្នកតា។

រូបថតមួយសន្លឹក បង្ហាញពីសកម្មភាព លោកយាយម្នាក់ បានលុតជង្គង់បន់ស្រន់ រូបសំណាកតួអង្គក្នុងហ្គេមអនឡាញ នៅមុខហាងអុិនធឺណែតមួយកន្លែង កំពុងនឹងល្បីល្បាញនៅលើសារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមនានា។

ជាក់ស្តែងរូបសំណាកមួយនោះ បើមើលមួយភ្លែតទៅ គឺវាមានលក្ខណៈដូចទៅនឹង មេទ័ពចិនមួយរូប ឈ្មោះ Guan Yuក្នុងសម័យសាមកុក។ តែទោះជាយ៉ាងណាក៏ដោយ លោកយាយម្នាក់នោះ គាត់មិនបានដឹងឡើយថា រូបសំណាកមួយនោះ គឺជា រូបតួអង្គGaren ក្នុងហ្គេមអនឡាញLeague of Legends (LOL) តែប៉ុណ្ណោះ។

តួយ៉ាង បន្ទាប់ពីបានឃើញរូបភាពខាងលើ អ្នកលេងអុិនធឺណែតមួយចំនួន មានការអាណិតអាសូរ ដល់លោកយាយម្នាក់នោះ និងបានដាក់មតិថា៖

"ខ្ញុំពិតជាអាណិតគាត់ណាស់! ប្រហែលជាក្រុមគ្រួសាររបស់គាត់ ជួបបញ្ហាអីមួយហើយ ទើបគាត់ស្វែងរក ការបន់ស្រន់ដូចនេះ?"។

"ដរាបណាអ្នកមានការជឿជាក់លើព្រះ ព្រះពិតប្រាកដនឹងតាមជួយអ្នក ជាក់ជាមិនខាន!"៕

តួអង្គ Garen ក្នុងហ្គេមអនឡាញ League of Legends

រូបសំណាកមេទ័ពចិន Guan Yu

ប្រភពShanghaiist

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម