បើខ្ញុំមិនរុះចេញ តើមានផ្លូវឯណា សម្រាប់ចូលផ្ទះ
ខេត្តព្រៃវែង ៖ ក្រុមមនុស្សជាច្រើននាក់ បាននាំគ្នាចោមរោមមើលយ៉ាងកកកុញ បន្ទាប់ពីឃើញលោក មាស ឆន មេភូមិ១ និងប្រពន្ធកូននាំគ្នារុះរបាំងដែក ដែលជប៉ុនធ្វើអមសងខាងផ្លូវឡើងស្ពានអ្នកលឿងចោល កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៨ មេសា ២០១៦ នេះ ។
លោកមាស ឆន មេភូមិ១ ក្នុងឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង បានឱ្យដឹងថា ពួកគាត់នាំគ្នារុះរបាំងដែកនេះចេញ ព្រោះរបាំងនេះ បាំងបិទផ្លូវមុខផ្ទះរបស់គាត់ ធ្វើឱ្យពួកគាត់គ្មានផ្លូវចេញ-ចូលបានទេ ហើយគ្រួសារគាត់បានស្នើសុំទៅខាងជប៉ុនហើយ ថា ឱ្យទុកចន្លោះតូច១ សំរាប់ឱ្យពួកគាត់អាចចេញ-ចូលបានផង ប៉ុន្តែគេនៅតែបិទជិតឈឹងដដែល ។
លោកមេភូមិរូបនេះបានបន្តថា រឿងនេះគាត់ក៏បានស្នើសុំទៅខាងមេឃុំ និងអភិបាលស្រុកដែរ គឺសុំឱ្យជួយអន្តរាគមន៍ទុកផ្លូវឱ្យគាត់ចូលផ្ទះផង ប៉ុន្តែលោកអភិបាលស្រុកប្រាប់ថា ឱ្យគេដាក់សិនទៅ តែបើគេដាក់ហើយឱ្យគ្រួសារគាត់ចេញ-ចូលតាមផ្លូវណា។ ដោយសារតែគ្មានដំណោះស្រាយបែបនេះ ទើបគាត់និងប្រពន្ធកូន នាំគ្នារុះរបាំងដែកនេះចេញដោយខ្លួន ទោះបីដឹងថា ធ្វើបែបនេះវាខុស តែគាត់គ្មានជម្រើសទេ ។
លោកមេភូមិបានបញ្ជាក់ថា គាត់និងក្រុមគ្រួសារ បានមករស់នៅជាប់នឹងផ្លូវជាតិលេខ១នេះ តាំងពីឆ្នាំ១៩៩១មកម្ល៉េះ ហើយពេលគេធ្វើផ្លូវឡើងស្ពាននេះ គេបានសង់ជាសំណស់សំរាប់ផ្ទះដែលប៉ះពាល់នៅសងខាងផ្លូវនេះហើយ រួមទាំងផ្ទះរបស់គាត់ដែរ ហើយគាត់ក៏បានខិតផ្ទះទៅក្រោយផុតពីថ្នល់និងដីដែលប៉ះពាល់ហើយដែរ ប៉ុន្តែដោយសារតែផ្លូវថ្មីនេះគេធ្វើខ្ពស់ស្ទើស្មើដំបូលផ្ទះរបស់គាត់ ហើយព័ទ្ធបាំងជិតមុខផ្ទះគាត់ទៀត ធ្វើអោយគាត់គ្មានផ្លូវណាផ្សេងសំរាប់ចេញចូលនោះទេ ។
សព្វថ្ងៃគ្រួសារគាត់បានដាក់កាំជណ្តើរដែក សំរាប់ដើរឡើងទៅលើផ្លូវ ឥឡូវនេះគេមកធ្វើរបាំងដែកបិទជិតផ្លូវនេះទៀត តើអោយគ្រួសារគាត់ចេញចូលតាមណា ផ្ទះមនុស្សរស់នៅមិនអាចអត់ផ្លូវចេញចូលនោះទេ ។
គួរបញ្ជាក់ផងដែរថា លោកមេភូមិ និងប្រពន្ធកូន បានរុះរបាំងដែរដែលជប៉ុនទើបតែដាក់អស់១ផ្ទាំងប្រវែងជាង៣ម៉ែត្រ ហើយក្នុងពេលរុះនោះ គេឃើញខាងជប៉ុនមកពិនិត្យមើល និងថតរូបទុកជាភស្តុតាងថែមទៀត ដោយឡែកខាងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានវិញ ពុំឃើញមានវត្តមាននៅទីនោះទេ ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!