ប្តីសម្លាប់ប្រពន្ធវ័យក្មេង ក្នុងយប់រៀបការ ក្រោយដឹងថានាង អស់ព្រហ្មចារីយ៍ (មានវីដេអូ)
ប៉ាគីស្ថាន៖ គួរឲ្យអនិច្ចា នារីវ័យក្មេងម្នាក់ ត្រូវបានប្តីសម្លាប់ ក្នុងយប់អាពាហ៍ពិពាហ៍ ក្រោយពីប្តី ដឹងថានាងមិនមែនជាស្រីក្រមុំ។
បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះថា Khanzadi Lashari អាយុ១៩ឆ្នាំ ស្ថិតក្នុងឈុតរៀបការនៅនឹងខ្លួននៅឡើយ ក្រោយពេលដែលប្តីរបស់នាងបានសម្លាប់។ចំណែកបុរសជាប្តី ដែលត្រូវបានចោទប្រកាន់ថា ជាឃាតករមានឈ្មោះថា Qalandar Baksh Khokhar។
ដំបូងឡើយឪពុកខាងស្រី ចេះតែមានការសង្ស័យ ព្រោះមិនបានឃើញមុខ កូនកំលោះកូនក្រមុំ ដែលទើបរៀបការថ្មីថ្មោងនេះបង្ហាញខ្លួន ក្រោយពេលដែលពិធីបានចប់សព្វគ្រប់។ គាត់ និងគ្រួសារក៏សម្រេចចិត្ត ទៅដល់ផ្ទះពួកគេទាំងពីរ តែនៅតែមិនមានការឆ្លើយតបទៀត រួកក៏សម្រចចិត្ត ទម្លាយទ្វារចូលទៅមើលក្នុងផ្ទះតែម្តង ក៏ប្រទះឃើញ សពកូនស្រីខ្លួនឯង ដេកស្លាប់នៅលើគ្រែដេក របស់ប្តីទៅហើយ។ ភ្លាមៗនោះដែរ ក៏នាំគ្នាប្រញាប់ប្រញាល់រាយការណ៍ ទៅប៉ូលិសផងដែរ។
ចំណែកឯបងប្រុសរបស់នាង Khanzadi វិញ បានរៀបចំពាក្យបណ្តឹងចោទប្រកាន់ទៅលើឃាតករ រួមទាំងបងប្អូនប្រុសរបស់ឃាតករបួននាក់ទៀត ដែលជាប់ពាក់ព័ន្ធក្នុងករណីយរឹត.ក សម្លាប់របស់ប្អូនស្រីគាត់ផងដែរ។
លោកស្នងការ Sajjad Khokhar អាយុ៤៦ឆ្នាំ មកពីស្ថានីយប៉ូលិស Civil Line មានប្រសាសន៍ថា «Qalandar បានសារភាពថា រូបគេពិតជាឃាត.ក សម្លាប់ប្រពន្ធខ្លួនដោយប្រើក្រណាត់រ៉ូបដែលនាងស្លៀក មករឹត.ក សម្លាប់ ព្រោះខឹងនាង មិនមានភាពបរិសុទ្ធ»។
គួរបញ្ជាក់ដែរថា ហេតុការណ៍នេះ កើតឡើងក្នុងប្រទេសប៉ាគីស្ថាន។ ចុងក្រោយ Qalandar ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងសម្លាប់គិតទុកជាមុន៕
ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖Metro
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!