អតីតហ្វ្រេសស៊ីបយលេខ១ ថៃ នរៈពិទូ រៀបការជាមួយ កូនមន្ត្រីនគរបាលជាតិ
រាជធានីភ្នំពេញ ៖ បាត់មុខពីវិស័យសិល្បៈមួយរយៈមក លោកថៃ នរៈពិទូ បានរកឃើញគូគាប់ជីវិតរហូត ឈានដល់ថ្ងៃសិរីសួស្តីសំពះផ្ទឹមជាផ្លូវការ ជាមួយកូនមន្ត្រីនគរបាលជាតិ ដែលមានរូបសម្បត្តិស្រស់ សោភាសមគ្នាតែម្តង។ ពិធីមង្គលការនេះ បានរៀបចំជាផ្លូវការ កាលពីព្រឹកថ្ងៃទី៨ មេសា ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រអគារ L រាជធានីភ្នំពេញ។
លោកថៃ នរៈសត្យា ដែលជាឪពុកបង្កើតកូនកំលោះលោកថៃ នរៈពិទូ ជាតារាសិល្បៈធ្លាប់មានឈ្មោះ ល្បីគួសម បានថ្លែងថា ក្រោយពេលចំណាយ ចិត្តគ្នាមើលពិនិត្យមួយរយៈកាលមក ឥឡូវនេះកូនប្រុសរបស់លោកបាន រៀបការពេញមុខពេញច្បាប់ជាផ្លូវការជាមួយកញ្ញា អោក រតនៈប៉ុណ្ណិកា ដែលអាចឆក់យកបេះដូង កូនប្រុសរបស់លោកធ្វើជាគូអនាគតបាន។ អាពាហ៍ពិពាហ៍របស់កូនប្រុសស្រីក្រោម ការជួយជ្រោមជ្រែងរបស់ឪពុកម្តាយទាំងសងខាងនេះ រៀបចំនៅអគារ L កោះពេជ្រ ដោយមានវត្តមានលោក លោកជំទាវ និងតារាសិល្បៈមួយចំនួនប្រមាណជា៧០តុឡើងទៅ។
លោករដ្ឋលេខាធិកានៃក្រសួងវប្បធម៌រូបនេះ បន្តឲ្យដឹងទៀតថា ទាំងរូបលោក និងភរិយាមិនបាន ប្រកាន់នូវប្រពៃណីចាស់បុរាណតាមពាក្យ «នំមិនធំជាងនាឡិ» ឡើយ ពោលគឺកូនៗទាំងនេះ គេស្គាល់គ្នា ហើយបានណែនាំជូនចាស់ៗសងខាង ដើម្បីបានពិនិត្យ និងស្វែងយល់មិនបាន កៀបសង្កត់អំណាច ជាឪពុកម្តាយឡើយ។ សម័យនេះ កូនៗទាំងឡាយតែងតែ ស្គាល់គ្នាមុននឹងមក ដល់ឪពុកម្តាយស្គាល់ ហើយមិនខុសប្រពៃណីអ្វីឡើយ ព្រោះសំអាងលើការមានគុណធម៌ ហើយចាស់ទុំត្រូវតែ ជួយវិនិច្ឆ័យនោះ ជារឿងត្រឹមត្រូវដូចជា ប្រសាសន៍សម្តេចតេជោ លើកឡើងថា «យុទ្ធសាស្ត្រឈ្នះៗ» គឺលោកពិតជាបានសម្រេច គោលដៅទាំងអស់គ្នា។ ក្រោយរៀបការហើយពិទូ នៅមានសិល្បៈខ្លះ មិនទាន់ចោលនៅឡើយទេ។ ចំណែកភរិយារបស់គេ ជាអ្នករកស៊ីដែលមាន ឪពុកជាមន្ត្រីរាជការបម្រើការជា នគរបាលជាតិ។ ពិទូ ក្រៅសិល្បៈ គេរកស៊ីខ្លះដែរ ប៉ុន្តែមិនទាន់ រឹងមាំមួយរយភាគរយទេ។ ពេលនេះពួកគេទាំង ២ដូចជាកូនចាប ១គូ ប្រឹងហោះនៅលើអាកាសដូចចាមនានា ត្រូវចេះរកទ្រនំខ្លួនឯង ចេះប្រឹងរកសំបុកនៅឲ្យកក់ក្តៅ។ ក្នុងនាមជាឪពុកម្តាយបានតែត្រឹមជូនពរ ឲ្យកូនៗចេះស្រឡាញ់គ្នា តស៊ូ ទោះជាកាលៈទេសៈ ណាក៏ដោយ ត្រូវខិតខំយកធម៌ខន្តី សណ្តោសគ្នា អត់ធ្មត់ មិនត្រូវចង់ឈ្នះចាញ់គ្នាឡើយ ហើយរំពឹងថា ពួកគេខិតខំរកស៊ីឲ្យ មានបានដូចមនុស្សមួយចំនួន។
ឧបត្ថម្ភដោយ៖ ប្រ៊េនស៍
ជាការកត់សម្គាល់ក្នុងពិធីចងដៃសិរីសួស្តីគេសង្កេតឃើញលោកថៃ នរៈពិទូ ជាកូនកំលោះ ស្រក់ទឹកភ្នែកក្នុងពិធី ដែលការស្រក់ទឹកភ្នែកនេះ អាចជាការស្តែងឲ្យ ឃើញពីក្តីរំភើបបង្កប់ដោយអត្ថន័យ នឹកឃើញរឿងពីមុនៗ ពិសេសគ្រានៅជាមួយឪពុកម្តាយផងដែរ។ ទោះយ៉ាងណាមហាជន បានសម្តែងការអបអរសារទរគ្រា ដែលលោកបានរកឃើញគូគាប់ទ្រនាប់ ចិត្តត្រូវក្នុងជីវិត ដោយជូនពរជ័យ មានសុភមង្គលជារៀងរហូត។ ពិធីចងដៃ ថៃ នរៈពិទូ ទទួលបានចិញ្ចៀន មួយវង់ពីលោកឪពុក និងឃើញមានទឹកប្រាក់មួយចំនួន ដែលលោកឪពុកជូន និងម្តាយរបស់លោកចងដៃផងដែរ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!