Update៖នគរបាលឃាត់ ខ្លួនជនសង្ស័យ៤នាក់ ក្នុងហេតុការណ៍ វាយកាប់ចាក់គ្នា នៅពោធិ៍សែនជ័យ ឯអ្នករបួសធ្ងន់ ឡើងដល់ពីរនាក់

 
 

ភ្នំពេញ៖ ក្រោយហេតុការណ៍វាយកាប់ចាក់គ្នា ភ្លាមៗ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ​ បានចុះមកដល់កន្លែងកើងហេតុ ក្នុងនោះដែរ បានធ្វើការឃាត់ខ្លួនយុវជន៤នាក់ ដែលរត់ចូលទៅក្នុងបន្ទប់ជួល ដោយសង្ស័យថា អាចនិងពាក់ព័ន្ធ នឹងករណីវាយកាប់ចាក់គ្នា នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា យុវជន៤នាក់ ដែលត្រូវឃាត់ខ្លួននោះ នៅមិនទាន់ដឹងច្បាស់ថា មានជាប់ពាក់ព័ន្ធនិង ករណីវាយកាប់ចាក់គ្នា ឬយ៉ាងណានោះទេ ខណៈដែលកម្លាំងសមត្ថកិច្ចចុះទៅ ដល់ពួកគេបាន រត់ចូលក្នុងបន្ទប់ជួល ដោយឃើញដូច្នេះទើបកម្លាំងសមត្ថកិច្ចធ្វើការឃាត់ ខ្លួនបណ្តោះអាសន្ន។ អាជ្ញាធរមូលដ្ឋាន បានបន្តទៀតថា ក្នុងហេតុការណ៍នេះ បណ្តាលឲ្យមនុស្សពីរនាក់ រងរបួសធ្ងន់ ដោយត្រូវកាប់និងដាវ ហើយវាដំនិងដំបង ត្រូវចំក្បាលធ្ងន់ធ្ងរ ដោយឡែកយុវជនចំនួន ៧នាក់ទៀត ដែលរងរបួសស្រាលនោះ ភាគច្រើនគឺរបួសក្បាល និងខ្លួន។

បើតាមមន្រ្តីនគរជំនាញបានឲ្យដឹងថា អ្នករងរបួសទាំងអស់ភាគច្រើន ត្រូវបានគេកាប់និងដាវ ហើយវាយនិងដំបង អ្នករបួសទាំងអស់ភាគ ច្រើនត្រូវរបួសចំក្បាល ប៉ុន្តែក្នុងនោះមានតែពីរនាក់ប៉ុណ្ណោះ ដែលរងរបួសធ្ងន់ ឯ៧នាក់ទៀតរងរបួសស្រាល ជនរងគ្រោះទាំងអស់ត្រូវបានក្រុម គ្រួសារបញ្ជូនទៅកាន់ មន្ទីរពេទ្យរាងៗខ្លួន។ សវតារឿង៖ក្មេងទំនើងពីរក្រុម មានគ្នាប្រមាណ ២០នាក់ បានវាយ កាប់ចាក់គ្នា បណ្តាលមនុស្សប្រមាណ១០នាក់ រងរបួសស្រាល ឯម្នាក់ទៀតរងរបួសធ្ងន់ស្ទើរស្លាប់ នៅម៉ោងប្រមាណ១០យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនម្នាក់បានរងរបួសធ្ងន់ ហូរឈាមស្រោច ពីដី បន្ទាប់បានវាយ កាប់ចាក់គ្នា និងក្រុមក្មេងទំនើងមួយក្រុងទៀត ហើយជនរងគ្រោះម្នាក់នេះទំនង មិនជារស់នោះទេ ព្រោះស្ថានភាពរបួសធ្ងន់ធរណាស់។ សាក្សីបានបញ្ជាក់ទៀតថា ក្នុងជម្លោះនេះ បណ្តាលឲ្យមនុស្ស១០នាក់ទៀតរងរបួសស្រាល ក្នុងនោះដែរម៉ូតូ៣គ្រឿងបានរងការខូចខាត។ សាក្សីបានបញ្ជាក់អំពីដំណើររឿងថា នៅមុនពេលកើតហេតុ យុវជនមួយក្រុមបានជិះម៉ូតូ២គ្រឿង មកលេងផ្ទះបងប្អូននៅក្នុងសង្កាត់ព្រៃទា ដែលនៅទីនោះគេមានដាក់រាំធុងប៉ាស ស្រាប់តែមកដល់កន្លែងកើតហេតុ ម៉ូតូរបស់ពួកគេបានកិនលើជើង យុវជនមួយក្រុមទៀត ភ្លាមនោះក៏បានបង្កជាជម្លោះ ដេញវាយកាប់ចាក់គ្នា តែម្តង៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម