កំពុងឈរទិញផ្លែដូង គ្នា៣នាក់ រថយន្តបុកស្លាប់ម្នាក់ និង២នាក់របួសធ្ងន់
ត្បូងឃ្មុំ៖ មនុស្ស៣នាក់ ខណៈកំពុងឈរទិញផ្លែដូង នៅចិញ្ចើមថ្នល់ត្រូវរថយន្ត បើកមកបុក បណ្តាលអោយស្លាប់ម្នាក់ និង២នាក់របួសធ្ងន់ កាលពីវេលាម៉ោង៧ និង៣០នាទីនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៧៣ ត្រង់ចំណុចចន្លោះបង្គោលគីឡូ ម៉ែត្រលេខ ៤៣-៤៤ ស្ថិតនៅភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
មន្ត្រីនគរបាលស្រុកតំបែរ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នោះគឺ រថយន្ត បុកអ្នកថ្មើរជើង ដោយមុនកើតហេតុមាន រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ(បាត់ដំបង២A ៧៥៣២ បើកក្នុងទឹសដៅពីកើតទៅលិច បន្ទាប់មកក៍ជ្រុលចង្កូតទៅបុកជនរងគ្រោះទាំង៣នាក់ខណៈកំពុងឈរទិញផ្លែដូង នៅចិញ្ចើមផ្លូវ បណ្តាលអោយ មនុស្សម្នាក់ឈ្មោះ តុល ឡោះ ស្រីម៉ាស់ ភេទស្រី អាយុ៣៣ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកមនុស្ស ២នាក់ទៀត រងរបួសធ្ងន់ ១ឈ្មោះ ម៉ាត់ ម៉ៃសំ ភេទស្រី អាយុ៥៣ឆ្នាំ ២ឈ្មោះឈ្មោះ ម៉ាត់ ស្រីភ័ស ភេទស្រី អាយុ៥៨ឆ្នាំ ជនរងគ្រោះទាំង៣នាក់ ខ្មែរឥស្លាម រស់នៅភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ចំណែក អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាសយដ្ឋាន ក្រោយពេលកើតហេតុបានគេចខ្លួនបាត់ ។
មន្ត្រីនគរបាលបានបញ្ជាក់ថា មូលហេតុ នៃករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីការបើកបរ ក្នុងល្បឿនលឿន។ ដោយឡែកជនរងគ្រោះ២នាក់ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យស្រុកតំបែរ រីឯអ្នកស្លាប់ បានប្រគល់ជូនក្រុមគ្រួសារសព ធ្វើបុណ្យតាមប្រពៃណី៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!