ចិន ចេញបញ្ជា យន្តហោះរបស់ខ្លួនទាំងអស់ ហោះជៀសឆ្ងាយ ពីដែនអាកាស ភាគខាងកើត ប្រទេស អ៊ុយក្រែន new

 
 

ព័ត៌មានអន្តរជាតិ ៖ វេលាម៉ោង ១០ ព្រឹក  ថ្ងៃទី ១៨ កក្កដា ២០១៤ ព្រឹកមិញនេះ ក្រោយពីបានដក ស្រង់សម្តីអាជ្ញាធរ អាកាសចរណ៍ ស៊ីវិលចិន ទំព័រ   សារ ព័ត៌មាន រដ្ឋចិន ស៊ិនហួរ បានចេញផ្សាយ សម្រង់អត្ថបទសារព័ត៌មានអោយដឹងថា ចិនបានបញ្ជា​អោយ យន្តហោះ ដែលកំពុងតែប្រតិបត្តិការ ហោះហើរ នៅលើទឹកដ៏ ប្រទេសអ៊ុយក្រែន ត្រូវ ជៀស    អោយឆ្ងាយ ពីការហោះកាត់ ដែនអាកាស ភាគ ខាងកើត​ របស់ប្រទេសនេះ   ទី កន្លែង ដែល  យន្តហោះ  ម៉ាឡេស៊ី  មានជើងហោះហើរ លេខ MH17 ធ្លាក់ ។

បន្ថែមពីលើនេះ បើយោងតាមរដ្ឋបាល អាកាសចរណ៍ ស៊ីវិល ប្រទេសចិន បញ្ជាក់បន្ថែមអោយដឹង ថាក្នុងរយៈមួយសប្តាហ៍ យន្តហោះ របស់ប្រទេសចិន បានហោះកើត ដែនអាកាសខាងលើ ទៅវិញ ទៅមកចំនួន ២៨ ជើងហោះហើរ ។ គួរបញ្ជាក់ថា យន្តហោះ   របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេ ស៊ីមានជើងហោះហើរ MH17 ជាប្រភេទយន្តហោះ Boeing 777 ផ្ទុកអ្នកដំណើរ ២៨៣ និង ក្រុមអ្នក បម្រើការលើយន្តហោះ ១៥ នាក់ទៀត បានផ្ទះធ្លាក់   កាលពីថ្ងៃ ព្រហស្បត្តិ៍ម្សិលមិញ នៅភាគខាង កើតប្រទេស អ៊ុយក្រែន ជិតព្រំប្រទល់ដែន ប្រទេស រុស្ស៊ី ដោយនៅក្នុងនោះ គ្មានជនណាម្នាក់បាន រស់រានមានជីវិតនោះទេ ៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម