ស្ថានការណ៍ព្រំដែនខ្មែរ-ឡាវ នឹងអាចតានតឹង នាពេលបន្តិចទៀតនេះ
ខេត្តស្ទឹងត្រែង ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាពបានឲ្យដឹងថា នៅប៉ុន្មាននាទីមុននេះអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក មុំ សារឿន បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់បំពាក់អាវុធចុះទៅឃាត់កម្មករឡាវឲ្យបញ្ឈប់ការសាងសង់ប៉ុស្តិ៍ថ្មីនៅលើតំបន់ស ។ សេចក្តីរាយការណ៍បានបន្តថា បទបញ្ជានេះបានធ្វើឡើងបន្ទាប់ពីអភិបាលខេត្តចំប៉ាសាក់បានលុបចោលកិច្ចប្រជុំជាមួយអភិបាលខេត្តស្ទឹងត្រែង ដែលតាមគម្រោងនឹងចរចាគ្នានៅថ្ងៃទី០៧ មេសា ២០១៦នេះ ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៣១ មីនា ២០១៦មក ទាហានឡាវបាននាំគ្រឿងចក្រចូលមកសាងសង់ប៉ុស្តិ៍ថ្មីនៅចំណុច ប៉ុស្តិ៍ចាស់តាមបណ្តោយព្រំដែន ចំណុចដុំក្រឡចាស់ ស្ថិតត្រង់និយាមការ XA 14885.38651 ជាប់ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។
សេចក្តីរាយការណ៍បានបន្តថា ក្រោយពីឃើញទាហានឡាវបញ្ជូនគ្រឿងចក្រសាងសង់ប៉ុស្តិ៍ កងកម្លាំងព្រំដែនកម្ពុជាក៍បានទៅហាមជាបន្តបន្ទាប់ចាប់តាំងថ្ងៃទី ៣១ មីនារហូតមកដល់ថ្ងៃទី០២ មេសា ២០១៦ ប៉ុន្តែភាគីឡាវនៅតែផ្គើនមិនបញ្ឈប់សកម្មភាពសាងសង់ទៀត ។ ក្រោយមកភាគីទាំងពីរបានសន្យាជួបដោះស្រាយគ្នានៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែនៅពេលនេះ ភាគីឡាវបែរជាគេចវេសវិញ ។ ប្រភពបន្តថា នៅពេលនេះ កងកម្លាំងប្រដាប់អាវុធបានចេញដំណើរទៅកាន់គោលដៅហើយ ។
យ៉ាងណាក៍ដោយ មកដល់វេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី០៧មេសាដដែលនេះ គេហទំព័រកោះសន្តិភាព មិនអាចរកការសុំអត្ថាធិប្បាយបន្ថែមបានទេ ពីលោកអភិបាលខេត្តស្ទឹងត្រែង មុំ សារឿន ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!