ឃាត់ខ្លួនកូនកំលោះ និងបក្សពួក ៣នាក់ទៀត ដែលបានវាយតប់គ្នា ក្នុងរោងការ
តាកែវ៖ ក្រុមក្មេងស្ទាវចំនួន ៤នាក់ ដែលរួមទាំងកូនកម្លោះផងដែរ ត្រូវបានកម្លាំងសមត្ថកិច្ច ស្រុកទ្រាំង ធ្វើការចាប់ឃាត់ខ្លួន បញ្ចូនមកសាកសួរនៅ ស្នងការដ្ឋាននគបាល ខេត្តតាកែវ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីពួកគេបាននាំគ្នា វាយតប់គ្នានៅក្នុងពិធីបង្គលការ កាលពីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ នៅឃុំអង្កាញ់ ស្រុកទ្រាំង។
យោងតាមសមត្ថកិច្ច ខេត្តតាកែវបានថ្លែងឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ ទី១ ឈ្មោះ ជូ រឹម ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅស្រុកបាធាយ ខេត្តកំពង់ចាម ជាកូនកម្លោះ, ទី២ឈ្មោះ ទ្រី វីត ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ទី៣ ឈ្មោះ ឆេង ឆេត អាយុ៣១ឆ្នាំ ,ទី៤ ឈ្មោះ ទួន ស៊ីដា អាយុ៣១ឆ្នាំ អ្នកទាំងពីរមានទីលំនៅ ក្នុងខេត្តកមពង់ចាម។ ជនសង្ស័យទាំង ៤នាក់ ត្រូវបានចោទប្រកាន់ថា បានប្រើអំពើហឹង្សា ដោយបានវាយដំទៅលើ យុវជន៣នាក់ នៅក្នុងពិធីមង្គលការ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ បណ្ដាលអោយរងរបួសស្រាល និងធ្ងន់ផងដែរ។ បើតាមសមត្ថកិច្ច បានឲ្យដឹងបន្ថែមទៀតថា ការឈានដល់ការប្រើ អំពើហឹង្សានៅក្នុងពិធីមង្គលការ ដែលនាំអោយភ្ញៀវ រត់ចេញពីរោងការនេះ បន្ទាប់ពីក្រុមក្មេងស្ទាវ ខាងកូនកម្លោះ និងក្មេងស្ទាវដែលទៅស៊ីការ បានទាស់ពាក្យសំដីគ្នា ហើយបានដេញវៃគ្នា ពេញរោងការតែម្ដង និងបានបណ្ដាលអោយ រងរបួសទាំងសងខាង ហើយភ្ញៀវក៏បានរត់ចេញ ពីរោងការផងដែរ ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!