រៀបការរួចបង្ខំរួមភេទមួយ យប់៦-៧ដង នាងទ្រាំមិនបានប្តឹងសុំលែង
ខេត្តបាត់ដំបង ៖ នារីម្នាក់ដែលទើបរៀបការថ្មីថ្មោងបានបង្ខំចិត្តស្វែងរកកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចឲ្យជួយរកដំណោះស្រាយក្នុងករណីដែលនាងមិនអាចទ្រាំទ្របាន ដោយសារស្វាមីរបស់នាងបង្ខំរួមភេទគ្មានអាសូរ រហូតមួយយប់ចាប់ពី៦ទៅ៧ដង សូម្បីនាងសុំងើបទៅបត់ជើងតូច ក៏ស្វាមីល្មោភស៊ិចរូបនេះមិនអនុញ្ញាតិដែរ ពិតជាសាហាវរកលេខដាក់គ្មានមែន។
នាងឈឿង ឆាយ អាយុ២២ឆ្នាំ រស់នៅភូមិព្រែកចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ដែលជាសាមីខ្លួនបានរៀបរាប់ប្រាប់អំពីភាពឃោឃៅរបស់ស្វាមីនាងប្រាប់កោះសន្តិភាព នៅរសៀលថ្ងៃទី០៦ មេសា នេះថា ស្វាមីរបស់នាងឈ្មោះហួត សល់ អាយុ២៧ឆ្នាំ បានរៀបការជាមួយនាងនៅថ្ងៃទី១៣ មីនា ២០១៦ កន្លងទៅថ្មីៗនេះ ប៉ុន្តែស្វាមីដែលពោរពេញថាមពលស៊ិចនេះ បានបង្ខំរួមភេទជាមួយនាងស្ទើរគ្មានពេលសំរាកទេ។
នាងឆាយ បានទម្លាយនូវរឿងអាស្រូវផ្លូវភេទនេះ ដោយគ្មានការលាក់បាំងឡើយ ព្រោះតែនាងមិនអាចស៊ូទ្រាំនឹងទារុណកម្មផ្លូវភេទនេះបាន។ នាងបានរៀបរាប់ថា ក្នុងមួយយប់ស្វាមីនាងបង្ខំរួមភេទចាប់ពី៦ទៅ៧ដង សូម្បីនាងសុំងើបទៅបត់ជើងតូចក្នុងបន្ទប់ទឹកក៏លោកប្ដីល្មោភស៊ិចរូបនេះ មិនអនុញ្ញាតិដែរ។ នាងមានការឈឺចាប់យ៉ាងខ្លាំងទាំងផ្លូវកាយ ទាំងផ្លូវចិត្ត និងផ្លូវភេទ រហូតនាងទៅកាន់មន្ទីរពេទ្យ ហើយគ្រួពេទ្យប្រាប់ថា នាងមានរលាកប្រដាប់ភេទ និងស្បូនធ្ងន់ធ្ងរទៀតផង។
នាងឈឿង ឆាយ បាននិយាយថា ចាប់តាំងពីថ្ងៃរៀបការរហូតដល់ថ្ងៃទី២២ មីនា ស្វាមីនាងបង្ខំរួមភេទគ្មានពេលសំរាកទេ ស្ទើររាល់យប់ ធ្វើឲ្យនាងមិនអាចស៊ូទ្រាំបាន ក៏ទៅប្ដឹងសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះ។ ប៉ុន្តែបែរជាស្វាមីនាងទាមទារសំណងជំងឺចិត្តពីនាងចំនួន៣.០០០ដុល្លារទៅវិញ នាងពិតជាមានការឈឺចាប់មែនទែន។
ឧបត្ថម្ភដោយ៖ ប្រ៊េនស៍
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!