កូនភ្លោះអាយុ៣ឆ្នាំ ធ្លាក់ចូលទឹកស្ទឹង ស្លាប់ទាំងពីរ ខណៈទៅតាម ឳពុកអូសត្រី

 
 

សៀមរាប៖ កូនភ្លោះពីរនាក់ ដ៏កំសត់ ក្នុងគ្រួសារក្រីក្រមួយ បានរអិលធ្លាក់ ចូលទឹកស្លាប់ទាំងពីរនាក់ បងប្អូន ខណៈទៅតាម ឳរបស់ខ្លួន ទៅអូសត្រីនៅតាមដងស្ទឹង ស្ថិតនក្នុងភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប នៅម៉ោងប្រមាណ ១២៖៣០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះ។ បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា​ កូមភ្លោះទាំងពីរនាក់ ដែលលង់ទឹកស្លាប់នេះ ទី១.ឈ្មោះ រុំ រឹត ភេទប្រុស អាយុ៣ឆ្នាំ និងទី២.ឈ្មោះ រុំ វង ភេទប្រុស អាយុ៣ឆ្នាំ ក្មេងប្រុសទាំងពីរនាក់នេះ បានលង់ទឹកស្លាប់ ខណៈរត់ទៅតាម ក្រោយឳពុករបស់ខ្លួន ដែលដើរអូសត្រី តាមដងស្ទឹង។ 

អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ទៀតថា គ្រួសារកូនភ្លោះទាំងពីរ ដែលលង់ទឹកស្លាប់នេះ ពួកគេមានជីវភាពក្រីក្រ លំបាកណាស់ រកព្រឹកខ្វះល្ងាច សូម្បីលុយធ្វើបុណ្យសពឲ្យកូនក៏គ្មានដែរ ដោយឮដំណឹងនេះ បានជាលោកវិរៈសេនីយ៍ត្រី ហង្ស វិចិត្រ មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកជីក្រែង បាននាំយកអំណោយ នឹងថវិកា ជាគ្រឿងបរិភោកមួយចំនួន ដើម្បី ជួយរំលេកទុក្ខដល់ក្រុមគ្រួសារកុមារទាំង២នាក់ ដែលរងគ្រោះលង់ទឹកស្លាប់។ អំណោយទាំងនោះ រួមមាន អង្ករ២បេ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យូរ, ខ្ទឹម១គីឡូក្រាម, ប៊ីចេង១គីឡូក្រាម, មី១កេស, ទឹកផ្លែឈើ ១កេស, ទឹកសុទ្ធ៥យួរ និងថិវកា១០ម៉ឺនរៀល ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋ នៅស្រុកជីក្រែង បានឲ្យដឹងថា លោកវិរៈសេនីយ៍ត្រី ហង្ស វិចិត្រ តែងតែជួយ ដល់ប្រជាពលរដ្ឋ នៅពេលជួយទុក្ខលំបាកម្តងៗ ហើយតែងតែជួយជាប្រចាំ ប្រជាពលរដ្ឋតែកោតសរសើរពីស្នាដៃ នឹងទឹកចិត្តរបស់លោក៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម