ជនប្លន់ហើយរំលោភនារីរងគ្រោះ លើម៉ូតូ ជាប់ពន្ធនាគារ៨ឆ្នាំ សងសំណង ៨លានរៀល
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក យិន សារឿន នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ បានសម្រេចផ្តន្ទាទោស ឧក្រិដ្ឋជន ប្លន់រំលោភម្នាក់ ដាក់ពន្ធនាគារ ៨ឆ្នាំ និងពិន័យប្រាក់ ៨លានរៀល ក្រោយបានរកឃើញថា ពិតជាបានធ្វើសកម្មភាព ប្លន់គ្រឿងអលង្ការ រួចចាប់រំលោភសេពសន្ថវៈ នារីរងគ្រោះ។ បើតាមលោក ចៅក្រម យិន សារឿន បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវផ្តន្ទាទោសនោះ ឈ្មោះ ជៀង ថារ៉ូ អាយុ៣៣ឆ្នាំ ត្រូវបាននគរបាល ខណ្ឌជ្រោយចង្វា ឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីធ្វើសកម្មភាពល្មើស នៅចំណុចស្ពានលីយ៉ុងផាត់ ភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
ពាក់ព័ន្ធនិងការសម្រេចផ្តន្ទាទោសនេះ ជនជាប់ចោទ ជៀង ថារ៉ូ នៅក្នុងសវនាការ បានសារភាពថា ពិតជាបានយកកាំភ្លើង ភ្ជង់គំរាម យកគ្រឿងអលង្ការ និងទូរស័ព្ទដៃ ម៉ាកអាយហ្វូន ពីនារីរងគ្រោះ ប្រាកដមែន តែមិនបានរំលោភ សេពសន្ថវៈនោះទេ។ ចំណែកជនរងគ្រោះ ឈ្មោះ ស.រ.ភ បានប្រាប់តុលាការថា ខ្លួនត្រូវជនល្មើសប្លន់ គំរាម យកគ្រឿងអលង្ការ ទូរស័ព្ទដៃម៉ាកអាយហ្វូន និងប្រាក់មួយចំនួន ហើយបង្ខំឲ្យស្រាត ខោ រំលោភលើម៉ូតូ រហូតបានសម្រេច ទើបភ្ជង់កាំភ្លើង ឲ្យនាងរត់ចេញ ពីកន្លែងរំលោភនោះ ហើយក៏ជិះម៉ូតូគេចខ្លួនបាត់ ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!