ករណីប្លន់ប្រដាប់អាវុធ យកម៉ូតូស្គូពីបានសម្រេច
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១១និង១៥នាទី ថ្ងៃទី០៣ ខែមេសា មានករណីប្លន់ប្រដាប់អាវុធលើនារីពីរនាក់ ដោយជនសង្ស័យប្រដាប់ដោយអាវុធ ភ្ជង់ប្លន់យកម៉ូតូបានសម្រេច ។ ករណីប្លន់ខាងលើនេះ កើតឡើងនៅផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នារីទាំងពីរនាក់ខាងលើបានចេញពីពិធីខួបកំណើតមិត្តភក្ដិនៅមជ្ឈមណ្ឌលកោះពេជ្រ ធ្វើដំណើរតាមដងផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច គោលបំណងត្រឡប់ទៅផ្ទះ លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏លេខមុខជនសង្ស័យបានជិះម៉ូតូម៉ាក ZoomerX មិនចាំពណ៌ និងស្លាកលេខ តាមពីក្រោយប្រដាប់ដោយអាវុធ បានភ្ជង់ប្លន់ ធ្វើឱ្យនារីរងគ្រោះមានការភិតភ័យយ៉ាងខ្លាំង ក៏បានឈប់ម៉ូតូដោយមិនអាចតដៃបាន ជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនទៅបាត់ស្រមោលតែម្ដង ។
ម៉ូតូដែលជនសង្ស័យយកទៅបាត់ម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BQ-0774 បន្ទាប់មកសមត្ថកិច្ចបានមកដល់ ហើយបានត្រឹមតែយកនារីរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍តែប៉ុណ្ណោះ ។
គួររំលឹកផងដែរថា ការធ្វើដំណើរនាពេលរាត្រីក្នុងរាជធានីភ្នំពេញ មិនមានសុវត្ថិភាពទេ ហើយនេះមិនមែនជាលើកទី១នោះទេ ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!