ក្មេងៗ៣នាក់ ពុលមីកញ្ចប់តូចៗនៅខេត្តសៀមរាប
សៀមរាប៖ ក្មេងៗប្រុស ស្រីចំនួន៣នាក់ បានពុលមី កញ្ចប់តូចៗ តែមិនបណ្ដាលឲ្យក្មេង មួយណាគ្រោះថ្នាក់ ដល់អាយុជីវិត នោះទេ បានត្រឹមតែក្អួតចង្អោ ហើយត្រូវបាន ម្តាយកោសខ្យល់ឲ្យ បន្ទាប់មក បានធូរស្រាលទៅវិញ ដោយមិនបាន បញ្ជូនទៅព្យាបាល នៅ មន្ទីរពេទ្យទេ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែក ខេត្តសៀមរាប ។
យោងតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ បានដកស្រងសម្តី លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការស្តីទី ស្រុកជីក្រែង ថា ក្មេងដែលពុល មីកញ្ចប់តូច ដែលមានលេខកូដ ៨៩១ នោះមាន ទី១.ឈ្មោះ ហឹម សុឃី ភេទស្រី អាយុ៨ឆ្នាំ, ទី២. ឈ្មោះ ហឹម ឃន់ ភេទប្រុស អាយុ៣ឆ្នាំ ត្រូវជាប្អូនឈ្មោះ ហឹម សុឃី និងទី៣. ឈ្មោះ វី ពិសិដ្ឋ ភេទស្រី អាយុ២ឆ្នាំ។ ចំពោះផលិតផលមីកញ្ចប់តូចវិញ កម្លាំងសមត្ថកិច្ចស្រុក កំពុងធ្វើការត្រួតពិនិត្យ ជាមួយមន្ទីរ សុខាភិបាលស្រុក ដើម្បីឲ្យដឹងថា មីកញ្ចប់នោះ មានសារធាតុពុល ឫមួយមកពី ផលិតផលនោះ ហួសកាលបរិច្ឆេទ។ ក្នុងនាមជាសមត្ថកិច្ច សូមធ្វើការអំពាវនាវ ដល់មាតាបីតា ក្មេងៗទាំងអស់ ត្រូវបង្កើនការ យកចិត្តទុកដាក់ អំពីបញ្ហា សុខុមាលភាពរបស់កូនៗ ត្រូវពន្យល់ឲ្យបានច្រើន អំពីនំចំណី ដែលបរិភោគ ទៅធ្វើឲ្យពុល ដូចជាករណីខាងលើនេះ ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!