បុរសម្នាក់ រើសបានលុយ ជាង ១៥០០ដុល្លារ នៅក្រោមខ្នើយ ក្នុងសណ្ឋាគារ តែបែរជា...
ចិន៖ បុរសម្នាក់ បានប្រទះឃើញ លុយជាង ១៥០០ដុល្លារអាមេរិក នៅក្រោមខ្នើយកើយ ខណៈដែលគាត់ចូលទៅស្នាក់នៅ ក្នុងសណ្ឋាគារមួយកន្លែងក្នុងប្រទេសចិន តែបែរជាមិនសប្បាយចិត្តទៅវិញ។
បើតាមប្រភពសារព័ត៌មានបានដឹងដែរថា បុរសខាងលើមានឈ្មោះថា Lu Gang បានចូលទៅស្នាក់នៅក្នុងសណ្ឋាគារ Shangdu ស្ថិតក្នុងទីក្រុង Chongqing ប្រទេសចិន កាលពីថ្ងៃទី២៨ មីនា អំឡុងពេលដែលគាត់ទៅឆេងម៉េង និងធ្វើការបោសសម្អាតផ្នូរកុងម៉ារបស់គាត់ នៅទីតាំងក្បែរសណ្ឋាគារនោះ។
ក្រោយមករូបគាត់ រួមនឹងក្រុមគ្រួសារបានចូលសម្រាក ក្នុងសណ្ឋាគាររយៈពេលមួយយប់ ហើយក៏ប្រទះឃើញលុយ ១០,០០០យ័ន (ប្រហែលជា១,៥០០ដុល្លារអាមេរិក) នៅខាងក្រោមខ្នើយកើយគាត់តែម្តង។ ប្រភពបន្តថា លោក Lu បានទៅប្រាប់បុគ្គលិកសណ្ឋាគារថា គាត់ពិតជាមិនពេញចិត្តសោះឡើយ ដែលបុគ្គលិកធ្វើការនៅទីនេះមិនបានយកចិត្តទុកដាក់ សម្អាតបន្ទប់របស់គាត់ឲ្យបានស្អាតបាត។
បើតាមសេចក្តីរាយការណ៍ លោក Lu បានប្រាប់ថា «លុយទាំងអស់នោះ មិនមែនជារបស់ខ្ញុំទេ ប៉ុន្តែខ្ញុំបានប្រទះឃើញវា នៅក្រោមខ្នើយកើយ ក្នុងបន្ទប់ស្នាក់នៅរបស់ខ្ញុំ។ ប្រាកដណាស់ ដែលបុគ្គលិកផ្នែកសម្អាតរៀបចំបន្ទប់នេះ ច្បាស់ជាមិនបានយកចិត្តធ្វើការងាររបស់ពួកគេនោះទេ។ ព្រោះថាពួកគេ មិនបានប្តូរស្រោមខ្នើយថ្មីឲ្យខ្ញុំ ទុកឲ្យខ្ញុំគេងខ្នើយដដែលគេ»។
លោក Lu បន្តថា «ស្រោមខ្នើយ ស្រោមពូកអស់ហ្នឹង មើលពីក្រៅទៅ វាមិនអីនោះទេ ប៉ុន្តែនរណាអាចធានាបានថា វាមានស្តង់ដាអនាម័យនោះ? ឬមួយក៏មិនមែនជាទម្លាប់ដែលខាងសណ្ឋាគារ ត្រូវផ្លាស់ប្តូរពូកគេងរាល់ថ្ងៃ? ខ្ញុំពិតជាមិនអាចទទួលយកបានដែលត្រូវមកគេង នៅកន្លែងស្មោគគ្រោកបែបនេះទេ» ។ យ៉ាងណាមិញ លុយទាំងអស់នោះ ក៏ត្រូវបានគេខលហៅ ប៉ូលិសមកធ្វើអន្តរាគមន៍ ហើយលោក Lu ក៏បានប្រគល់លុយទាំងអស់ ដែលលោករើសបាន ទៅឲ្យប៉ូលិសចូលជាថវិការដ្ឋផងដែរ។
គួរបញ្ជាក់ដែរថា សណ្ឋាគារ Shangdu គឺជាសណ្ឋាគារលំដាប់ផ្កាយបី។ បើតាមច្បាប់របស់ប្រទេសចិន បានចែងថា សម្រាប់សណ្ឋាគារផ្កាយមួយ ឬលើសហ្នឹង ត្រូវតម្រូវឲ្យផ្លាស់ប្តូរកម្រាលពូក និងស្រោមខ្នើយជានិច្ច៕
ប្រភព៖ បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!