ក្រុមហ៊ុនវេរលុយ «ទ្រូម៉ាន់នី» ធ្វើសន្និសីទខ្នាតធំ និងកម្មវិធីប្រគំតន្រ្តី ដ៏អធិកអាធម នៅកោះពេជ្រ

 
 

ភ្នំពេញ៖ «ទ្រូម៉ាន់នី» ជាក្រុមហ៊ុនវេរលុយល្បីមួយ ដែលកំពុងតែពង្រីកវិសាលភាព និងកិត្តិនាមរបស់ខ្លួន ទូទាំងព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលម៉ិញ បានរៀបចំសន្និសីទកាសែតដ៏ធំមួយ ដែលមានការចូលរួម ពីភ្ញៀវកិត្តិយសជាច្រើនរូប នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ព្រមទាំងបានរៀបចំឡើង នូវកម្មវិធីប្រគំតន្រ្តី ទ្រូម៉ាន់នីខ្នាតយក្សមួយ នៅមជ្ឈមណ្ឌលកោះពេជ្រផងដែរ។

សន្និសីទកាសែតនេះ បានប្រព្រឹត្តទៅរយៈពេល២ម៉ោង ចាប់ពីម៉ោង២ ដល់ម៉ោង៤រសៀល នៅសណ្ឋាគារសូហ្វីតែល។ ក្នុងនោះ លោក គង់ មាន នាយកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនទ្រូម៉ាន់នីប្រចាំប្រទេសកម្ពុជា បានថ្លែងថា “ក្រុមហ៊ុនទ្រូម៉ាន់នីយើង ដែលមានដៃគូសហការជាមួយ ធនាគារហ្វីលីព បានទទួលអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា ដើម្បីបម្រើសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ដូចជាវេរលុយ ដាក់លុយ ដកលុយ បង់វិក្កយបត្រ បើកប្រាក់បៀរវត្ស និងបញ្ចូលទឹកប្រាក់ តាមទូរសព្ទ។ មូលហេតុដែលយើងឈានជើង ប្រឡូកចូលទីផ្សារកម្ពុជា គឺដោយសារយើងឃើញថា ប្រជាជនកម្ពុជា ៩០% មិនវេរលុយ តាមធនាគារនោះទេ ដែលជាហានិភ័យមួយ សម្រាប់ពួកគាត់ ចំពោះការបាត់បង់ ជាយថាហេតុ ដូច្នេះយើងមកទីនេះ ដើម្បីជួយសម្រួលតាមរយៈសេវាកម្ម ទាំងអស់នេះ ឲ្យបានកាន់តែរហ័ស ងាយស្រួល ព្រមទាំងមានសុវត្ថិភាពទៀតផង” ដូចទៅនឹងពាក្យស្លោក របស់ក្រុមហ៊ុនយើងខ្ញុំ គឺ “ ដាក់ស្រួល ដកស្រួល និងមានសុវត្ថិភាព ” ។ ធនាគារ ហ្វីលីព គឺជាផ្នែកមួយ របស់ក្រុមហ៊ុន ហ្វីលីពខេបពីថលគ្រុប (Phillip Capital Group) ដែលមានមូលដ្ឋាន នៅប្រទេសសឹង្ហបុរី ហើយចាប់កំណើត តាំងពីឆ្នាំ ១៩៧៥ មកម្ល៉េះ"

លោក គង់ មាន ថ្លែង ដោយបន្តថា “ឥឡូវនេះ យើងមានភ្នាក់ងារដល់ទៅ ៥០០០ កន្លែងក្នុងខេត្ត ចំនួន ២៥ លើទឹកដីកម្ពុជា ហើយយើងនឹងពង្រីកបន្ថែម ឲ្យកាន់តែច្រើនទៀត ដើម្បីឲ្យអ្នកប្រើប្រាស់ សេវាកម្មយើងងាយស្វែងរក និងចរាចរណ៍សាច់ប្រាក់ បានកាន់តែរហ័ស"។ 

លោក គង់ មាន

លោក ហាន់ ពេងក្វាន់ នាយកគ្រប់គ្រងទូទៅ ធនាគារហ្វីលីពថ្លែងថា "យើងមានសេចក្តី សោមនស្សរីករាយ យ៉ាងខ្លាំង ដែលធនាគារហ្វីលីព របស់យើង បានចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនទ្រូម៉ាន់នី ដែលទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា ដើម្បីឲ្យក្រុមហ៊ុនទ្រូម៉ាន់នី អាចជួយសម្រួល ដល់ការរស់នៅ របស់ប្រជាជនកម្ពុជា ឲ្យកាន់តែល្អប្រសើរ" 

“ក្រុមហ៊ុនទ្រូម៉ាន់នី នៅកម្ពុជា ផ្តល់នូវតម្លៃសេវាកម្ម ដែលសមរម្យបំផុត ធ្វើយ៉ាងណា ដើម្បីធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា កាន់តែមានភាពល្អប្រសើរ។ យើងគ្មានទស្សនវិស័យ ប្រកួតប្រជែងតម្លៃ ជាមួយក្រុមហ៊ុនដទៃនោះទេ គឺយើងផ្តោតសំខាន់ តែលើគុណភាព សេវាកម្ម និងគ្រប់ភ្នាក់ងាររបស់យើង តែប៉ុណ្ណោះ” ។

លោក ហាន់ ពេងក្វាន់

លើសពីនេះទៅទៀត ក្រុមហ៊ុនទ្រូម៉ាន់នី មានការិយាល័យ នៅ ៦ ប្រទេស ដូចជាប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម ក្រុមហ៊ុន នឹងពង្រីកអាជីវកម្មខ្លួន នៅគ្រប់ប្រទេសទាំងអស់ ទូទាំងអាស៊ាន នៅចុងឆ្នាំ ២០១៦ ខាងមុខនេះ។ 

ក្រុមហ៊ុនទ្រូម៉ាន់នី និងធនាគារហ្វីលីព គឺជាដៃគូសហការ ដ៏សក្តិសមបំផុត ទាំងគុណភាព នៃសេវាកម្ម ទស្សនវិស័យ និងគោលដៅផែនការ នាពេលអនាគត ដោយ លោក ហាន់ ពេងក្វាន់ បានថ្លែងថាឥឡូវនេះ ធនាគារលោក មានបុគ្គលិកបម្រើការ ៣៥០០ នាក់ ហើយមានអតិថិជន ដល់ទៅ ៩ សែននាក់ ទូទាំងពិភពលោក ដែលសរុបជាទឹកប្រាក់ មានដល់ទៅ ៣០ ពាន់លានដុល្លារ។ 

លោក ហាន់ ពេងក្វាន់

ក្រោយពីសន្និសីទកាសែត បានបញ្ចប់នៅម៉ោង៤ កម្មវិធីប្រគំតន្រ្តីទ្រូម៉ាន់នី ដ៏កក្រើក បានលេចឡើង នៅម៉ោង៦ល្ងាច នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងបរិកាសអ៊ូអរ និងរីករាយ ជាមួយនឹងទស្សនិកជន ជាច្រើនពាន់នាក់ ស្រែកហ៊ោកញ្ជ្រៀវ ដោយសារតែ វត្តមានតារាកិត្តិយស ដ៏ល្បីឈ្មោះ ខេមរៈ សេរីមន្ត ឨក សុគន្ធកញ្ញា ខេម និងក្រុមកំប្លែង CTN ពែកមី ដែលទ្រូម៉ាន់នី បានសម្រិតសម្រាំង ដើម្បីផ្តល់ភាពសប្បាយរីករាយ ដល់អ្នកគាំទ្រ ក្រុមហ៊ុនទ្រូម៉ាន់នី និងសាធារណជន ផងដែរ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម