អកុសល! ស្រ្តីពរពោះកូនភ្លោះ ស្លាប់ជាប់ក្បាល នឹងបង្កាន់ដៃដែក (មានវីដេអូ)
ចិន៖ នារីម្នាក់ពរពោះកូនភ្លោះ បានស្លាប់យ៉ាងអណោចអធ័ម ដោយជាប់ក្បាលនឹងបង្កាន់ដៃដែកតាមដងផ្លូវ។
កាលពីវេលាម្សិលមិញនេះ ប្រទះឃើញនារីម្នាក់លុតជង្គង់ស្លាប់ ដោយជាប់ក្បាលជាមួយបង្កាន់ដៃដែកតាមបណ្តោយផ្លូវ Shaanxi ។ ប្រភពព័ត៌មានបានឲ្យដឹងថា បើតាមសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក បានរាយការណ៍ប្រាប់ប៉ូលិសថា នារីម្នាក់ខាងលើមានទម្ងន់ ពរពោះកូនភ្លោះ ហើយបានវិលមុខចង់រកដួល រួចនាងក៏ព្យាយាមដើរទម្រេតខ្លួនកាត់តាមផ្លូវរថភ្លើងនេះ ដើម្បីសម្រាក។ ក្រោយមកទៀតនាងក៏ស្រាប់តែ ខ្សោយទៅៗ រួចក៏សន្លប់ ដួលជាប់ក្បាលទៅនឹងបង្កាន់ដៃដែកតែម្តង។
យ៉ាងណាមិញ ភ្លាមនោះដែរ មានអ្នកដំណើរជាច្រើនបានព្យាយាមជួយ រំដោះក្បាលរបស់នាងចេញ តែជាអកុសលនាងក៏បានថប់ដង្ហើម ដាច់ខ្យល់ស្លាប់ទៅហើយ។ ដោយឡែកក្រុមគ្រូពេទ្យជួយសង្រ្កោះ បានប្រយ៉ាប់ប្រញាល់បញ្ជូននាង ទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះក្មេងក្នុងផ្ទៃ ប៉ុន្តែជាអកុសលនៅតែមិនអាចជួយបានដដែល៕
ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Shanghaiist
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!