ម៉ាអេម! បានរថយន្ដភ្លឺស្អាតហើយ បញ្ចុះតម្លៃ 50% ទៀត! រកឯណាបាន!

 
 

ភ្នំពេញ៖​ ក្រុមហ៊ុន BROTHERS ដែលមានទីតាំងស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ និងមានការបោះទុនពី ប្រទេសម៉ាឡេស៊ី បានបើកមជ្ឈមណ្ឌលថែទាំ ទាំងក្នុងនិងក្រៅរថយន្ដ ជាមួយនឹងតម្លៃសមរម្យ និងមានអ្នកជំនាញមកពីបរទេស ។

ជួបជាមួយនឹង​លោក Nicklas Taing ដែលជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលថែទាំរថយន្ដ BROTHERS បានប្រាប់ខ្មែរឡូតឲ្យដឹងថា មជ្ឈមណ្ឌលនេះបើកដាក់ឲ្យដំណើរការ កន្លះឆ្នាំមកហើយ ដែលទទួលការគាំទ្រជាខ្លាំងពី សំណាក់ភ្ញៀវជាម្ចាស់រថយន្ដ ជាពិសេសនោះ គឺមជ្ឈមណ្ឌលរបស់លោក បានប្រើប្រាស់ផលិតផលម៉ាកអាលឺម៉ង់ ServFaces សម្រាប់បម្រើដល់អតិថិជនផងដែរ។

យ៉ាងណាមិញ មជ្ឈមណ្ឌលរបស់លោក មានផ្ដល់ជូននូវសេវាដូចជា លាងរថយន្ដ ( ៣.៨ ដុល្លាររថយន្ដធុនតូច, ៤.៨ ដុល្លាររថយន្ដធុនកណ្ដាល និង ៦.៨ ដុល្លាររថយន្ដធុនធំ), កំចាត់មេរោគក្នុងរថយន្ដ, ប៉ូលារថយន្ដ៣ជាន់, លាបថ្នាំកុំឲ្យឆ្កូតរថយន្ដ (Coating), លាងម៉ាស៊ីនរថយន្ដ និង សេវាបោកពូករថយន្ដជាដើម។

សម្រាប់សេវាលាបថ្នាំកុំឲ្យឆ្កូតរថយន្ដនេះ (Coating) គឺជាសេវាពិសេស និងប្លែកមួយនៅក្នុងកម្ពុជា ដែលពុំទាន់មានកន្លែង ឬ យានដ្ឋានណាមួយ ដាក់បម្រើអតិថិជនជា ម្ចាស់រថយន្ដនោះឡើយទេ។ ដោយមើលឃើញពីចំនុចមួយនេះ មជ្ឈមណ្ឌល BROTHERS ក៏បានពាំនាំយកសេវាមួយនេះ មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំងឡាយ ដោយបានប្រើប្រាស់ផលិតផលម៉ាកអាលឺម៉ង់ ServFaces គុណភាពល្អដាច់គេ មកបម្រើជូនជាមួយនឹង អ្នកជំនាញមកពីបរទេស។ 

គួរបញ្ជាក់ថា ការលាបថ្នាំកុំឲ្យឆ្កូត (Coating) នេះនឹងធ្វើឲ្យរថយន្ដលោកអ្នក មានសភាពភ្លឺរលោង មិនងាយជាប់ដី និងឆ្កូត ហើយងាយស្រួលនៅពេលដែល លាងរថយន្ដ ខណៈដែលមជ្ឈមណ្ឌលនឹងធានា រយៈពេល ២ ទៅ ៥ ឆ្នាំផងដែរ។ ចំពោះតម្លៃរបស់សេវានេះវិញ គឺទៅតាមប្រភេទរថយន្ដ ដូចជា ប្រភេទធុនតូច ៧៨៨ ដុល្លារ ធុនកណ្ដាល ៨៨៨ ដុល្លារ និង ធុនធំ ៩៨៨ ដុល្លារ។ 

បន្ទប់លាបថ្នាំការពាររថយន្ដកុំឲ្យឆ្កួត និង ប៉ូលារថយន្ដ៣ជាន់

ផលិតផលម៉ាកអាលឺម៉ង់ ServFaces

ក្រៅពីមានកន្លែងធំទូលាយ ក្នុងការបម្រើសេវាកម្មដល់ភ្ញៀវ ជាមួយនឹងបុគ្គលិកដ៏រួសរាយរាក់ទាក់ នៅខាងក្នុងមជ្ឈមណ្ឌល BROTHERS ក៏មានបន្ទប់រងចាំបំពាក់ដោយ ម៉ាស៊ីនត្រជាក់ ដែលប្រកបទៅដោយផាកសុភាព ងាយស្រួលផ្ដល់ជូនដល់ម្ចាស់រថយន្ដអង្គុយរងចាំដូចគ្នា។

ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសពិធីចូលឆ្នាំខ្មែរខាងមុខនេះ មជ្ឈមណ្ឌលថែទាំរថយន្ដ BROTHERS នឹងធ្វើការបញ្ចុះតម្លៃ 50% ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៦ ទៅលើ កញ្ចប់សេវាប៉ូលារថយន្ដ៣ជាន់ និង បោកពូករថយន្ដ ដែលមានតម្លៃសរុបត្រឹមតែ ៨០ ដុល្លារប៉ុណ្ណោះ ខណៈតម្លៃពេញគឺ ១៦០ ដុល្លារ។

សូមអញ្ជើញរួសរាន់មក មជ្ឈមណ្ឌលថែទាំរថយន្ដ BROTHERS ដែលមានអាស័យដ្ឋាន ផ្ទះលេខ ៤៣អឺសូន្យ ផ្លូវ ៣៣៤ សង្កាត់ បឹងកេងកង១ ខណ្ឌ ចំការមក និងបើកបម្រើអតិថិជនពេញមួយសប្ដាហ៍ពី ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៦ ល្ងាច។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 017 22 66 33 /010 66 33 83 និងហ្វេសប៊ុក https://www.facebook.com/Brothers-Car-Wash-Detailing-Center-483620531816265/ ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម