វិទ្យាល័យជាស៊ីមសន្ធរម៉ុកឥឡូវ មិនធម្មតាទេ អភិវឌ្ឍន៍ជាងមុន និងមានសុទ្ធតែ តារាងបាល់ទាល់សិប្បនិមិត្តទៀត!
ភ្នំពេញ៖ នាពេលបច្ចុប្បន្ន គ្រប់បណ្តាសិស្សជាច្រើន ពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះសាលាវិទ្យាល័យជាស៊ីមសន្ធរម៉ុក ដោយសារតែសាលារៀន របស់ពួកគេ មាននូវតារាងបាល់ទាត់សិប្បនិមិត្តមួយដ៏ធំ និងទំនើប ហើយថែមទាំងស្រស់ស្អាតទៀតផង។
សព្វថ្ងៃតារាងបាល់មួយនេះ ក៏កំពុងតែទទួលបាននូវប្រជាប្រិយភាពជាខ្លាំង និងទទួលបានការកោតសរសើរ មិនដាច់ពីមាត់ ពីសំណាក់សិស្សានុសិស្ស គ្រប់មជ្ឍដ្ឋានផងដែរ។
ទន្ទឹមនឹងនេះ គួរឲ្យដឹងថា តារាងបាល់ទាត់សិប្បនិមិត្តនេះ ចាប់ផ្តើមសាងសង់ឡើង នៅក្នុងកំឡុងខែធ្នូ និងបានបញ្ចប់ជាស្ថាពរ នៅពាក់កណ្តាលខែមីនា ដោយមានទំហំ ៣៥ម៉ែត្រx១៧ម៉ែត្រ មានសំណាញ់ និងសំណាញ់លួសព័ទ្ធជុំវិញ ព្រមទាំងមាន ភ្លើងហ៊្វា ទុកបំភ្លឺនៅពេលយប់ ដល់ទៅ ៦បង្គោល ឯណោះ។
លើសពីនេះ ទៅទៀត តារាងបាល់ទាត់សិប្បនិមិត្តនេះ សាងសង់អស់ទឹកប្រាក់ជាង ១មឺុន៤ពាន់ដុល្លារអាមេរិក ដែលជាអំណាយដ៏ថ្លៃថ្លាពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ។
គួរបញ្ជាក់ថា តារាងបាល់ទាត់នេះ ធ្វើឡើងក្នុងគោលបំណង ជួយលើកកម្ពស់ការហាត់កីឡារបស់សិស្ស ដោយសាលាបានចាត់ចែងរបបម៉ោងកីឡា តាមថ្នាក់នីមួយៗ គ្រប់ថ្នាក់ទាំងអស់ ត្រូវតែបានចូលហ្វឹកហាត់ នៅក្នុងតារាងបាល់ទាត់នេះ ដោយមាន គ្រូកីឡាជាអ្នកបង្វឹក។
បន្ថែមពីនេះ ក្រៅពីម៉ោងរដ្ឋបាល ដែលជាម៉ោងគ្មានកាលវិភាគ សិស្សចូលហាត់ ឬក៏ជាម៉ោងដែលទំនេរដូចជាពេលល្ងាចចាប់ពីម៉ោង ៥ដល់ម៉ោង៧យប់ សាលាអាចរកថវិកាក្រៅបន្តិចបន្តួច តាមរយៈការជួលតារាងសំរាប់អ្នក ដែលចង់លេង ក្នុងតំលៃថោកសមរម្យ ចាប់ពី ១០ដុល្លារ ដល់ ១២ដុល្លារ តែប៉ុណ្ណោះ ដោយថវិកាដែលរកបាននេះ គឺសាលារក្សាទុក សំរាប់ជួសជុលពេល ដែលតារាងមានការខូចខាត ក្នុងប្រការណាមួយ។
បើយោងតាម លោក ឡៅ ម៉ូលីណា ដែលជានាយក នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក លោកបានមានប្រសាសន៍ ឲ្យគេហទំព័រព័ត៌មាន Khmerload.com ដឹងថា បច្ចុប្បន្ននេះ សាលាកំពុងតែខិតខំព្យាយាម អភិវឌ្ឍន៏យ៉ាងខ្លាំងក្លា ទៅលើការរឹតបន្តឹងប្រពន្ធ័អប់រំជាថ្មី ជួសជុល និងសាងសាងនូវអគារសិក្សាជាថ្មី ចាក់ផ្លូវបេតុងថ្មី បន្ថែមឥដ្ឋការ៉ូឡា នៅក្នុងបរិវេណសាលា រៀបចំអនាម័យសោភ័ណភាពឲ្យកាន់តែស្រស់ស្អាត ជួសជុលបង្គន់ ព្រមទាំងដាំដើមឈើបន្ថែម និងមានច្រើនទៀត ដែលសាលាកំពុងតែរៀបចំ គម្រោងគ្រោងនឹងធ្វើក្នុងពេលឆាប់ៗនេះ តាមលទ្ធភាពដែលសាលាអាចធ្វើបាន តាមរយៈជំនួយឧបត្ថម្ភពីមាតាបិតាសិស្ស។
មិនថាយ៉ាងណា ថ្មីៗនេះសាលាក៏បានបំពាក់ កាម៉េរ៉ាសុវត្ថិភាព ដល់ទៅ ១០គ្រឿងឯណោះ ទៅតាមអគារសិក្សា និងទីធ្លាសាលា ដែលទាំងនេះ គឺជាអំណាយរបស់មាតាបិតាសិស្សផងដែរ ហើយសាលានឹងព្យាយាម ក្នុងការដាក់បន្ថែមនូវកាម៉េរាសុវត្ថិឲ្យបានគ្រប់អគារសាលា និងបរិវេណផ្សេងៗដើម្បីធានានូវសុវត្ថិភាព ព្រមទាំងងាយស្រួយក្នុងការគ្រប់គ្រងវិន័យរបស់សិស្ស បានគ្រប់ពេលវេលាថែមទៀតផង។
ឧបត្ថម្ភដោយ៖ GATSBY
ស្របពេលជាមួយគ្នានេះ លោក រិន ធារិទ្ធ ដែលជានាយករងនៃសាលាវិទ្យាល័យជាស៊ីមសន្ធរម៉ុក លោកបានប្រាប់មកកាន់ក្រុមការងារ Khmerload ថា៖ លោកកំពុងតែមានគម្រោង ជួបជុំអតីតសិស្សចាស់ ដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ៗ និងជួយជំរុញការអភិវឌ្ឍន៍សាលាបន្តទៀត ហើយលោកនឹងបង្កើតគេហទំព័រហ៊េ្វសប៊ុក FanPage នៃសាលាជាស៊ីមសន្ធរម៉ុកមួយ ដើម្បីងាយស្រួយក្នុងការដឹងលឺនូវព័ត៌មានផ្សេងៗរបស់សាលា ជាពិសេសគឺ ពត័មានអំពីការជួបជុំអតីតសិស្ស ឬក៏ប្រិយមិត្ត ចង់ជ្រាបអំពីព័ត៌មានលម្អិត ប្រិយមិត្តក៏អាចអញ្ចើញទៅកាន់ទីចាត់ការនៃសាលាដោយផ្ទាល់ផងដែរ។
ជាចុងក្រោយ សាលារៀនវិទ្យាល័យជាស៊ីមសន្ធរម៉ុក សូមថ្លែងអំណរគុណ ដល់មាតាបិតាសិស្ស ដែលខិតខំចូលរួមចំនែកក្នុងការអភិវឌ្ឍន៏សាលា ឲ្យល្អស្អាតស្រស់បំព្រងបែបនេះ៕
ចុះប្រិយមិត្តខ្មែរឡូតវិញ យល់យ៉ាងណា ចំពោះការអភិវឌ្ឍន៏ថ្មីនៃ សាលាវិទ្យាល័យ ជាស៊ីម សន្ធរម៉ុកនេះ?
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!