អស់រលីងហើយ ! សូមអាជ្ញាធរ ជួយមើលផង
ខេត្តប៉ៃលិន ៖ កាលពីមុន ប្រជាពលរដ្ឋបានដឹងថា ភ្នំកេះជាកន្លែងដែលសម្បូរទៅដោយព្រៃឈើតូចធំ ដុះទ្រុបទ្រុលបញ្ចេញពណ៌ខៀវស្រងាត់គួរឱ្យចង់គយគន់ ថែមទាំងមានសត្វព្រៃគ្រប់ប្រភេទដូចជា ជ្រូកព្រៃ ប្រើស កា្តន់ ខ្ទីង ខ្លា និងសត្វផ្សេងៗជាច្រើនទៀត អាស្រ័យនៅទីនោះ បញ្ចេញសម្លេងខ្ញៀវខ្ញា កងរំពងពេញព្រៃយ៉ាងសុខសាន្ត ។ ប៉ុន្តែពីរបីឆ្នាំក្រោយក្រោយមក រហូតដល់បច្ចុប្បន្ននេះ ខណៈប្រជាពលរដ្ឋ ដែលស្រឡាញ់ព្រៃព្រឹក្សា គ្រាន់តែក្រឡេកឃើញភ្នំមួយនេះ បានអួលណែនក្នុងដើមទ្រូង ស្ទើរស្រក់ទឹកភ្នែក រកនិយាយមិនចេញ ព្រោះបាត់ដើមឈើអស់រលីង គ្មានសត្វព្រៃសូម្បីតែមួយក្បាល មានតែភ្នំថ្មត្រងោល និងដំណាំពោត ដំឡូងមី ប៉ុណ្ណោះ ។
ប្រជាពលរដ្ឋជាច្រើននាក់បានរៀបរាប់ទាំងហួសចិត្តឱ្យដឹងថា ភ្នំកេះនេះ ស្ថិតនៅក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ចង្ងាយពីទីរួមស្រុកសាលាក្រៅ ប្រហែល៩ទៅ១០គីឡូម៉ែត្រ នៅទិសខាងកើត ហើយភ្នំនេះ ទើបតែបាត់បង់ព្រៃឈើជាបណ្តើរៗ នាពេលសព្វថ្ងៃនេះឯង ខណៈអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និងមន្ត្រីពាក់ព័ន្ធដូចជាមេព្រៃ និងបរិស្ថាន មិនព្រមយកចិត្តទុកដាក់ការពារព្រៃឈើ ដែលជាសម្បត្តិធម្មជាតិ ដ៏សំខាន់ដែលអាចទាក់ទាញទឹកភ្លៀង ថែមទាំងផ្តល់លំនឹងអាកាសធាតុទៀតផងនោះទេ ។
ប្រជាពលរដ្ឋបន្តទៀតថា ពួកគាត់បានឃើញជនល្មើសជាច្រើននាក់ យកម៉ាស៊ីនទៅអារដើមឈើកណ្តាលថ្ងៃត្រង់ លុះទូរស័ព្ទប្រាប់អាជ្ញាធរភូមិ ឃុំ និងស្រុក ឱ្យចុះទៅមើល ស្រាប់តែគ្មាននរណាម្នាក់មានឆន្ទៈយកចិត្តទុកដាក់ ចុះទៅហាមឃាត់ ឬពិនិត្យនោះឡើយ ដោយចេះតែបណ្តែតបណ្តោយពីមួយថ្ងៃទៅមួយថ្ងៃ រហូ តទាល់តែរលាយហិនហោចអស់រលីងតែម្តង ។
ពួកគាត់បញ្ជាក់ទៀតថា ពេលខ្លះបាននាំគ្នាដើរទៅហាមឃាត់កុំឱ្យជនល្មើសបន្តកាប់ព្រៃថែមទៀតដែរ តែត្រូវជនខិលខូចទាំងនោះដេញកាប់រត់ចែកជើងគ្នាព្រោងព្រាត លុះប្តឹងអាជ្ញាធរស្រុកសាលាក្រៅ បែរជាធ្វើព្រងើយ ហាក់ដូចជាឃុបឃិតជាមួយនឹងជនល្មើសទាំងនោះ ។
បើតាមប្រភពពីលោក វ័រ រួម ជំទាប់ទី១ ឃុំស្ទឹងត្រង់ បានរៀបរាប់ឱ្យដឹងថា អ្នកដែលនាំគ្នាកាប់ព្រៃភ្នំកេះ គឺប្រជាពលរដ្ឋដែលរស់នៅខាងត្បូងភ្នំនេះ ត្រូវបានគេស្គាល់ឈ្មោះអស់រលីងទៅហើយ ថែមទាំងយកឈ្មោះពួកគេឡើងទៅស្រុក រហូតដល់ថ្នាក់ខេត្តផងដែរ ។ ប៉ុន្តែក្រោយមកគ្មានដំណឹងសោះ ដូច្នេះខាងលោកដែលជាអាជ្ញាធរឃុំ គ្មានអំណាចអ្វីចុះបង្ក្រាបនោះឡើយ មានតែរាយការណ៍ជូនអាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធប៉ុណ្ណោះ ។
លោកបញ្ជាក់ទៀតថា ព្រៃភ្នំកេះនេះ ទើបតែអស់រលីងនាពេលបច្ចុប្បន្ន ខណៈដែលអាជ្ញាធរស្រុក និងសមត្ថកិច្ចខេត្តប៉ៃលិន មិនអើពើ ចុះទៅពិនិត្យ និងចាត់វិធានការ លុះក្រោយពីអស់ដើមឈើ ស្រាប់តែបណ្តាលឱ្យបាក់ដីថ្មភ្នំ ហូរទៅលើដំណាំ ប្រជាពលរដ្ឋខូចខាតអស់ជាច្រើនថែមទៀតផង ។
ចំណែកលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងដែរថា ព្រៃភ្នំកេះនេះ មិនទាក់ទងនឹងដែនការពាររបស់លោកទេ គឺខាងរដ្ឋបាលព្រៃឈើស្រុកសាលាក្រៅ និងខេត្តប៉ៃលិន ជាអ្នកមើលថែរក្សា និងទទួលខុសត្រូវចំពោះព្រៃភ្នំមួយនេះ ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!