ព័ត៌មាន​បន្ថែម​ជុំវិញ​គ្រោះថ្នាក់​ចរាចរ លើ​ស្ពាន​អ្នក​លឿង

 
 

ខេត្តកណ្ដាល ៖ លោក​អធិការរង​ទទួល​បន្ទុក​ផ្នែក​ចរាចរ​ស្រុក​លើក​ដែក បាន​បញ្ជាក់​បន្ថែម​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរ កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​១ នៅ​ចំណុច​គល់​ស្ពាន​ក្សឹ​បា​សា អ្នក​លឿង​ត្រើយ​ខាងលិច ស្ថិត​ក្នុងភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ត្រូវ​បាន​ក្រុម​គ្រួសារ​ មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៦ ។

​ជន​រង​គ្រោះ​ទាំងបីនាក់ ទី​១-​ឈ្មោះ កុ​ច ប្រុ​ញ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាងសំណង់ ជា​អ្នក​បើក​ម៉ូតូ ទី​២-​ឈ្មោះ កុ​ច សុភាព ភេទ​ប្រុស មុខរបរ​ជាងសំណង់ ទី​៣-​ឈ្មោះ កុ​ច រដ្ឋ​នី ភេទ​ស្រី អាយុ​៥​ឆ្នាំ ទាំង​២​នាក់​ជា​អ្នក​រួម​ដំណើរ​ពីក្រោយ និង​ជា​កូនបង្កើត​របស់​អ្នកបើកបរ មានស្រុក​កំណើត​នៅ​ ភូមិ​ត្រពាំងរុន ឃុំ​ចន្ទី ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម