ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពេលកាន់ដុំថ្ម បំរ៉ុង ធ្វើសកម្មភាពប្លន់ នៅចំណុចផ្លូវហាណូយ

 
 

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌសែនសុខ នៅម៉ោង ១២៖៣០នាទ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ បានចុះល្បាត និងធ្វើការឃាត់ខ្លួន ជនសង្ស័យ ៣នាក់ ដែលកាន់ដុំថ្ម បំរ៉ុងធ្វើសកម្មភាពប្លន់ នៅចំណុចផ្លូវហាណូយ កែងផ្លូវ១៩៦៦​ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ 

មន្ត្រីអាវុធហត្ថ ខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យមានគ្នា ៣នាក់ ទី១.ឈ្មោះ ឡុង ណុប ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរធ្វើសំណង់, ទី២.ឈ្មោះ ផែន ណាក់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើសំណង់ និងទី៣.ឈ្មោះ សុខ នី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើសំណង់ ហើយជនសង្ស័យទាំង ៣នាក់ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាមួយគ្នា។ មន្ត្រីអាវុធហត្ថ បានឲ្យដឹងទៀតថា ដំណើររឿង នៅម៉ោង ១២៖០០នាទី យប់ កម្លាំងល្បាតបានចេញល្បាត ក្នុងភូមិសាស្រខណ្ឌ លុះមកដល់ចំនុចខាងលើ ក៏បានឃើញជនសង្សយ័ ០៣នាក់ បានកាន់ដុំថ្ម ពេលនោះកម្លាំងអាវុធហត្ថខណ្ឌ បានឃាត់ខ្លួននឹងនាំយកមក អាវុធហត្ថខណ្ឌដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនជនសង្ស័យបន្ត ទៅការិយាល័យស្រាវជ្រាវ យុត្តិធម៌អាវុធហត្ថរាជធានីភ្នំពេញ៕ 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម