បា្រប់ហើយនៅតែបំពាន ទីបំផុតបង់១៨០០ដុល្លារ (មានវីដេអូ)
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបុរសនោះបានលបចូលក្នុងបន្ទប់នារីគ្រោះធ្វើសកម្មភាពចាប់អោបថើបបោសអង្អែលញក់ញី ខណៈប្តីនាងមិននៅ ហើយត្រូវនារីរងគ្រោះស្រែកផ្អើលអ្នកជិតខាង និងប្តឹងសមត្ថកិច្ចមូលដ្ឋាននោះរួចមក ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៩ មីនា ២០១៦ នៅផ្ទះជួល បន្ទប់លេខ១២ ភូមិត្រពំាងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា បុរសជាប់ចោទឈ្មោះ ផន សេរីរ័ត្ន អាយុ២៣ឆ្នំា មានប្រពន្ឋស្នាក់នៅបន្ទប់ជួលលេខ១០ ក្បែរបន្ទប់នារីរងគ្រោះ និងជាបុគ្គលិកក្រុមហ៊ុន PPM និងមានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែកនារីរងគ្រោះ អាយុ២០ឆ្នាំ ជាកម្មការិនី មានស្រុកកំណើតនៅស្រុកបុរីជលសារ ខេត្តតាកែវ ។ នៅចំពោះមុខសមត្ថកិច្ច ជនរងគ្រោះបាននិយាយថា កន្លងមកជនសង្ស័យបានលួងលោមនាង៣ដងមកហើយ ហើយនាងធ្លាប់បានហាមកុំឲ្យលេងដៃដល់ពេក ព្រោះយើងសុទ្ឋតែមានប្តីប្រពន្ឋរៀងៗខ្លួន ស្រាប់តែឆ្លៀតពេលប្តីនាងនិងប្រពន្ឋជនដៃដល់ចេញទៅធ្វើការ ក៍ធ្វើសកម្មភាពដូចខាងលើតែម្តង ។ សេចក្តីរាយការណ៍បានបន្តថា ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ ជនដៃដល់ក៍បានបង់លុយ១៨០០ដុល្លារជូននារីរងគ្រោះបញ្ចប់រឿង ។
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!