Fan Bingbing ត្រូវគេលួចថតបាន ពេលដើរទិញខោអាវបញ្ចុះតម្លៃ ឲ្យសង្សារនាង
ចិន៖ តារាស្រីចិន ដ៏មានប្រជាប្រិយភាពបំផុត នាង Fan Bingbing ត្រូវគេលួចថតបាន ពេលចូលទិញសម្លៀកបំពាក់បញ្ចុះតម្លៃ នៅមជ្ឈមណ្ឌលផ្សារទំនើបដ៏ល្បីមួយកន្លែង La Vallee Village នៅប្រទេសបារាំង។
កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ ត្រូវបានគេអញ្ចើញឲ្យចូលរួម កម្មវិធីមួយ Paris Fashion Show នៅប្រទេសបារាំង ហើយឆ្លៀតពេលសម្រាកពីការងារបន្តិច នាងក៏បានដើរទិញសម្លៀកបំពាក់បញ្ចុះតម្លៃ ឲ្យសង្សារសំណព្វចិត្តរបស់នាងផងដែរ។
ក្នុងនោះដែរ អ្នកដំណើរជាច្រើន បានមើលស្គាល់ Fan Bingbing ទោះបីរូបនាង ខំពាក់ម៉ាស់យ៉ាងជិតក៏ដោយ ក៏ពួកគេនៅតែអាចចំណាំនាងបានដែរ។ ហើយនៅពេលនោះ នាងបានស្លៀកនូវសម្លៀកបំពាក់ពណ៌ខ្មៅ ជាមួយនឹងស្លៀកជើងកីឡា ហើយដើរចូលសម្លឹងមើលសម្លៀកបំពាក់បុរស ប្រហែលជានាង ទិញឲ្យគូស្នេហ៍របស់នាង លោក Jerry Lee ហើយមើលទៅ៕
តារាស្រីចិន ចូលទិញសម្លៀកបំពាក់ឲ្យសង្សារ ទាន់ពេលចុះតម្លៃ
ប្រភព៖ បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!