រឿងពិត!អាហារមួយពេល២៥០០រៀល ជាជីវិតនិស្សិតស្រុកស្រែតស៊ូនៅភ្នំពេញ
របបអាហារចាំបាច់បំផុត សម្រាប់ទ្រទ្រង់ជីវិតមនុស្សនិងសត្វ។ អាហារគ្រប់គ្រាន់មិន ត្រឹមតែជួយឱ្យមនុស្សរីកលូតលាស់ធំធាត់ផ្នែកសរីរាង្គប៉ុណ្ណោះទេ។ ថែមទាំងពាក់ព័ន្ធសំខាន់ ដល់ការលូតលាស់ផ្នែកបញ្ញា ស្មារតីផងដែរ។ មានការកត់សំគាល់ថា និស្សិតមួយចំនួនមកពីជនបទ ដើម្បី បន្តការសិក្សានៅរាជធានីភ្នំពេញ ដោយសារបញ្ហាជីវភាព បានចំណាយត្រឹម ១៥០០ ទៅ ២៥០០រៀល ប៉ុណ្ណោះសម្រាប់អាហារមួយពេល។
តើមិត្តយុវវ័យជឿអត់?
រូបតំណាង
-យុវជន រឿន ប្រុស និស្សិតឆ្នាំទី៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនកម្ពុជា-ឥណ្ឌា និងមានស្រុកកំណើតនៅ ខេត្តព្រៃវែង បានប្រាប់ថា ខ្លួនបានចំណាយប្រមាណ ១៥០០ ទៅ ២៥០០ រៀល ក្នុងមួយពេលលើការហូបចុក មុនប្ដូរមករស់នៅជាមួយ សាច់ញាតិ។ ប្រុស បានរៀបរាប់ថា ពេលព្រឹកខ្លួនអាចញ៉ាំមីស្រុះ ឬពងទា។ ចំណែកថ្ងៃត្រង់ និងពេលល្ងាច ទិញម្ហូបញ៉ាំ អស់ពី ១៥០០ ទៅ២៥០០ រៀល។ រឿង ប្រុស បានបន្ថែមថា ការចំណាយតិចតួចបែបនេះ ដោយសារមានតម្រូវការផេ្សងទៀត រួមមានការសម្ភារៈសិក្សា និងបន្ទប់ជួលជាដើម។ “ការទិញបន្លែ ត្រីសាច់ យកមកធ្វើខ្លួនឯងអាចមានអនាម័យជាង។ ប៉ុន្តែបើទិញ គេញ៉ាំ ពេលខ្លះគ្មានទាំងរស់ជាតិ និងអនាម័យ”។
- យុវជន ស៊ីរី និស្សិតរៀននៅវិទ្យាស្ថានសហប្រតិបត្តិការ អន្តរជាតិកម្ពុជា ដែលមានស្រុកកំណើតនៅខេត្តមណ្ឌលគិរីបានក៏បានអៈអាងប្រហាក់ប្រហែលគ្នាទៅលើការទិញចំណីអាហារសម្រាប់ញ៉ាំប្រចាំថ្ងៃផងដែរ។ “ជារួមខ្ញុំចំណាយចន្លោះពី៥០០០ ទៅ៦០០០ រៀល ក្នុងមួយថ្ងៃលើថ្លៃទិញម្ហូបញ៉ាំ។ ពោលគឺពេលព្រឹកញ៉ាំមី ឬទៅញ៉ាំអី នៅខាងក្រៅចំណាយពី ១៥០០ ទៅ ២៥០០ រៀល ថ្ងៃត្រង់ និងល្ងាចទិញម្ហូបដាក់ថង់មួយមុខតម្លៃ ១៥០០ ទៅ ២៥០០ រៀល ហូបជុំគ្នាពីរបីនាក់បានបីមុខ “។
- យុវជន ចាន់ តារា និស្សិតឆ្នាំទី៤ ផ្នែកសង្គមវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញវិញបានរៀបរាប់ថា ចាប់តាំងពីឆ្នាំទី១ មកដល់ឆ្នាំទី៣ ខ្លួនចំណាយត្រឹមតែ ៤០០០ ទៅ៥០០០ រៀលប៉ុណ្ណោះ សម្រាប់ថ្លៃអាហារមួយថ្ងៃ។ ពេលព្រឹកដាំបាយនៅញ៉ាំនៅផ្ទះ អង្កយកពីស្រុក ថ្ងៃត្រង់ និងល្ងាចទិញម្ហូបដាក់ថង់ ១៥០០ រៀល សម្រាប់ញ៉ាំ។ ប៉ុន្តែឥឡូវគេលក់ ២៥០០រៀល។
និស្សិតមានដើមកំណើត ក្នុងខេត្តកំពង់ធំរូបនេះបានបន្ថែមទៀតថា បច្ចុប្បន្នខ្លួនបានចំណាយចន្លោះ ៦០០០ ទៅ ៧០០០ រៀល និងជាង១ម៉ឺនរៀលគិតបញ្ចូលថ្លៃសាំងម៉ូតូ ក្នុងមួយថ្ងៃ បន្ទាប់ពីមានការងារធ្វើនៅខាងក្រៅតិចតួច។
- យុវជន ចាន់ បុត្រ និស្សិតវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជាជំនាញគ្រប់គ្រងឯណេះវិញក៏មិនខុសគ្នាដែរ។ ចាន់ បុត្រ បានរៀបរាប់បន្ថែមថា ឪពុកម្ដាយផ្ញើលុយឲ្យចន្លោះពី ៤ ម៉ឺន ទៅ៥ ម៉ឺនរៀល ក្នុងមួយសប្ដាហ៍ ខណៈអ្នកទាំងពីរមានមុខរបរជាកសិករ។
ចាន់ បុត្រ បានបន្ថែមថា ទោះបីអាហារមានតម្លៃទាបបន្តិចមែន ប៉ុន្តែអាចញ៉ាំបាន ពីព្រោះបញ្ហាអនាម័យ គឺអាស្រ័យលើការចេះជ្រើសរើសអ្នកលក់៕
តើអ្នកធ្លាប់ជានិស្សិតជនបទពិតជាបែបណឹងមែនទេ? អ្នកធ្លាប់សាកម្ហូប២៥០០រៀលអត់?
ប្រភព : sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!