បុរសម្នាក់ ត្រូវគេព្រួតវាយ ធ្វើបាបយ៉ាងវេទនា ព្រោះតែទឹក១ដប (មានវីដេអូ)

 
 

ឥណ្ឌា៖ វីដេអូមួយកំពុងតែ ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងជាពិសេស ពីសំណាក់បណ្តាអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម ដោយក្នុងនោះគឺជាទិដ្ឋភាព របស់បុរសម្នាក់ ត្រូវគេព្រួតវាយធ្វើបាន យ៉ាងវេទនា ក៏ព្រោះតែទឹកសុទ្ធ ១ដបប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍មួយនេះ កើតឡើងនៅឯ ស្ថានីយ៍រថភ្លើងមួយក្នុងរដ្ឋ Jabalpur ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ ទី២៥ ខែមីនានេះ អំឡុងម៉ោង១១ព្រឹក ហើយជនរងគ្រោះ មានឈ្មោះថា Sumit Kachi។ 

ជនរងគ្រោះ ដែលកំពុងត្រូវគេចាប់ចង និងព្រួតវាយធ្វើបាប

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា មូលហេតុដែលនាំឲ្យ មានហេតុការណ៍ដ៏ សឹងមិនគួរឲ្យជឿនេះកើតឡើង គឺផ្តើមចេញពីជនរងគ្រោះ បានយកទឹកសុទ្ធ១ដប ជាកម្មសិទ្ធិ របស់បុរសម្នាក់ ក្នុងចំណោម៣នាក់ ដែលជាអ្នកព្រួតវាយ ធ្វើបាបនោះ មកផឹកដោយ មិនបានសួរ ឬក៏សុំការអនុញ្ញាត ជាមុន ទើបបណ្តាលឲ្យមាន រឿងបែបនេះ កើតឡើងតែម្តង។

មើលតាមវីដេអូនោះ យើងនឹងបានឃើញថា មានបុរស៣នាក់ បានចាប់ Sumit ចងសម្រាតភ្ជាប់ នៅនឹងរថភ្លើង រួចក៏ចាប់ផ្តើម វាយដំទៅលើគេ ដោយគ្មានក្តីអាណិតអាសូរ អ្វីបន្តិចឡើយ។ ខណៈនោះដែរ មានមនុស្សជាច្រើន នៅជុំវិញនោះ បានឃើញសកម្មភាពមួយនេះ តែគ្មានអ្នកណាហ៊ាន ចូលទៅជួយនោះឡើយ។

យ៉ាងណាមិញ ពេលនេះក្រុមប៉ូលីស ក៏កំពុងតែតាមស្វែងរក បុរសទាំង៣ ដែលបានប្រព្រឹត្តិ អំពើដ៏សាហាវមួយនេះ។ គូសបញ្ជាក់ផងដែរថា Sumit បានធ្វើដំណើរតាមរយៈ រថភ្លើងអស់ចំងាយ ជាង១៩០ម៉ែត្រ ហើយនេះក៏អាចជា មូលហេតុធ្វើឲ្យគេ បង្ខំចិត្តយកទឹកសុទ្ធមកផឹក ដោយមិនបានសុំម្ចាស់ គេជាមុន៕

តោះចង់ដឹងថាតើ វីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖



ប្រភព៖ Mirror

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម