វេចលុយ ជាង៥ម៉ឺនដុល្លារ រត់បាត់ កូនតុងទីន ភ័យឆោឡោ
ជធានីភ្នំពេញ ៖ សមាជិកក្រុមអ្នកលេងតុងទីន ដែលជាកម្មករបម្រើការងារនៅក្នុងរោងចក្រកាត់ដេរ SWKK ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រមាណជាង១០នាក់ ដែលតំណាងឲ្យកម្មករជាង២០០នាក់ បានលើកគ្នាទៅកាន់សាលាសង្កាត់ចោមចៅ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យអាជ្ញាធរសង្កាត់ខាងលើជួយអន្តរាគមន៏ស្វែងរកមេតុងទីន ដែលវេចបង្វេចរត់គេចខ្លួនបាត់ ដោយនាំយកលុយទៅជាមួយជាង៥ម៉ឺនដុល្លារ ផងដែរ។
បន្ទាប់ពីបានដឹងថា មេតុងទីនប្រើល្បិចបែបនេះ ក្រុមកូនតុងទីនទាំងនោះ បានសម្ដែងការភ្ញាក់ផ្អើល និងរត់រកអាជ្ញាធរឱ្យជួយ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។ ក្រុមអ្នកលេងតុងទីនបានឲ្យដឹងថា ពួកគេគឺជាកម្មកររោងចក្រកាត់ដេរ SWKK ស្ថិតក្នុងភូមិត្រពាំង ថ្លឹង សង្កាត់ចោមចៅ ដែលបាននាំគ្នាប្រមាណជាង២០០នាក់ សន្សំប្រាក់តាមរយៈការលេងតុងទីននេះ អស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ ដែលម្នាក់ៗសង្ឃឹមលើលុយតុងទីនគ្រប់ៗគ្នា ដោយមិននឹកស្មានថា ត្រូវមេប្រើល្បិចបោកប្រាស់បែបនេះឡើយ។
តុងទីនដែលបានលេងនោះ ក្នុង១ក្បាលចាប់ពី១ម៉ឺនរៀលដល់៥០ដុល្លារ ហើយបើសរុបទាំងអស់លុយមានចំនួនជាង៥ម៉ឺនដុល្លារ និងត្រូវបានមេបោកយកទៅបាត់អស់បែបនេះ មិនដឹងថាមេរត់ទៅសម្ងំលាក់ខ្លួននៅទីណាឡើយ ។
ប្រភពដដែលបានបន្តថា មេតុងទីនម្នាក់នោះមានឈ្មោះ ផុន សូត្យ ហៅខេង អាយុជាង៣០ឆ្នាំ ជាកម្មករនៅរោងចក្រជាមួយគ្នា ស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពងចាម។ ពួកគាត់មិនបានដឹងថា មេតុងទីនម្នាក់នេះបានរត់គេចខ្លួនបាត់អស់រយៈពេលជាច្រើនថ្ងៃមកហើយ ម្យ៉ាងទៀតពួកគាត់មិនដឹងថា មេមានចិត្តមិនស្មោះត្រង់បែបនេះទេ ទើបគ្មាននរណាម្នាក់ប្រុងប្រយ័ត្ន ដែលបណ្ដាលឲ្យមេនោះមានឱកាសបានរត់គេចខ្លួនទៅបាត់ស្រមោល ថែមទាំងវេចលុយជាង៥ម៉ឺនដុល្លារ ទៅជាមួយទៀតផង។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលដឹងថាមេរត់បាត់២ជាងថ្ងៃ ពួកគាត់បាននាំគ្នាទៅរកដល់ស្រុកកំណើតរបស់ស្ដ្រីដែលជាមេតុងទីន ប៉ុន្តែរកមិនឃើញនោះទេ។ ពួកគាត់បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៏ពី អាជ្ញាធរនៅទីនោះរួចហើយ ទើបនាំគ្នាវិលត្រឡប់មកវិញធ្វើការជាធម្មតា និងបានសួរនាំបុរសម្នាក់ដែលជាប្អូនមេតុងទីននោះ ដែលនៅធ្វើការជាមួយគ្នាដែរ ដើម្បីចង់ដឹងថាតើមេតុងទីននោះទៅទីណា។ ស្រាប់តែប្អូនមេតុងទីននោះ មិនត្រឹមតែមិនប្រាប់ប៉ុណ្ណោះទេ ថែមទាំងគំរាម និងព្រមានថា ប្រសិនបើបងរបស់ខ្ញុំមានបញ្ហាអ្វីនោះ ប្រយ័ត្នខ្ញុំប្តឹងអ្នកទាំងអស់គ្នា។ អ្វីដែលជាសម្ដីបុរសរូបនោះបាននិយាយ គឺជាការផ្សំគំនិត ក្នុងការបោកប្រាស់តែម្ដង។
ដោយសារតែមានការគំរាមប្តឹងបែបនេះ ទើបពួកខ្លួនលែងហ៊ានសួរនាំបន្តទៀត ហើយបានសម្រេចចិត្តលើកគ្នា ទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់ចោមចៅ ដើម្បីសុំអន្តរាគមន៍៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!