ប៉ុស្តិ៍អាកាសភ្នំពេញ ឃាត់ខ្លួននារីជនជាតិថៃ ម្នាក់ ក្រោយរកឃើញ បង្កប់កូកាអ៊ីន ក្នុងប្រអប់ស្ករសូកូឡា
ភ្នំពេញ៖ ស្ត្រីជនជាតិថៃម្នាក់ ត្រូវបានឃាត់ខ្លួន នៅព្រលានយន្តហោះ ខណៈប៉ុស្តិ៍អាកាសភ្នំពេញ មានការសង្ស័យ ហើយបានឆែក ប្រអប់ស្ករសូកូឡា ចំនួន៤ប្រអប់ របស់ស្ត្រីជនជាតិថៃរូបនេះ ឃើញមានបង្កប់ គ្រឿងញៀន ប្រភេទកូកាអ៊ីន។ ជនសង្ស័យជនជាតិថៃ MD Kaewkanlaya Amphawan ដែលកាន់ លិខិតឆ្លងដែនលេខ AA5812431 ត្រូវបាននគរបាល ប៉ុស្តិ៍អាកាសភ្នំពេញ ស្នើសុំសមត្ថកិច្ចគយ ឆែកឆែបន្ទាប់ពីសង្ស័យថា បានលួចលាក់បង្កប់ គ្រឿងញៀន តាមជើងហោះហើរ QATA AIRWAY លេខQR970 (15:50) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ ។
មន្ត្រីនគរបាលបានអោយដឹងទៀតថា សមត្តកិច្ចអន្តោប្រវេសន៍ បានសង្សយ័អ្នកដំណើរ ជនជាតិថៃម្នាក់នេះ ដែលបានធ្វើដំណើរ ចេញពីប្រទេស Bahrain ថ្ងៃទី២៩ ខែមីនា ហើយបានស្នើសុំ សមត្តកិច្ចគយ សហការឆែកឆេរ មានការសង្ស័យ ប្រអប់ស្ករសូកូឡា ចំនួន ៤ប្រអប់ ក្រោយការពិនិត្យ ក្នុងស្ករគ្រាប់ជាម្សៅស តាមការធ្វើតេស្ត បញ្ជាក់ថាជាប្រភេទ កូកាអ៊ីន ចំនួនសរុប ២៥៩៤,៥១ ម្សៅសុទ្ធ។ ក្រោយការឆែកឆេ និងត្រួតពិនិត្យរួច កម្លាំងជំនាញ បានបញ្ជូនមុខសញ្ញា និងវត្ថុតាងអោយមន្ទីរ ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃចាត់ការតាមផ្លូវច្បាប់ ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!