រដ្ឋលេខាធិការក្រសួងវប្បធម៌និយាយអ្វីខ្លះពី ម៉េង កែវពេជ្ជតា និង ហ៊ឹម ស៊ីវន?
មហាជនពេញផ្ទៃប្រទេសប្រាកដជាបានដឹងហើយ ពីកេរ្តិ៍ឈ្មោះល្បីល្បាញរបស់តារាចម្រៀងស្រីទាំងពីររូប ដែលពិបាកស្វែងរកគូប្រៀប គឺ អ្នកនាង ហ៊ឹម ស៊ីវន និង អ្នកនាង ម៉េង កែវពេជ្ជតា។
ទោះបីជាយ៉ាងណា អ្នកទាំងពីរត្រូវបាន ឯកឧត្ដម ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ពោលសរសើរនៅចំពោះមុខ សិល្បករ-សិល្បការិនី ជាច្រើន មកពីតាមបណ្ដាខេត្តនានា ដើម្បីចូលរួមក្នុងមហោស្រពប្រឡងកំណាព្យ និង ចម្រៀងខ្មែរជាសាកលលើកទី ៣ ឆ្នាំ ២០១៤ ដោយចាប់ផ្ដើមដំណើរការជម្រុះនៅថ្ងៃនេះ។
“អឺ!…ពូកគាត់បានក្លាយជាគ្រូរបស់គេក៏ពិតមែន នៅតែព្យាយាមចូលរួមកម្មវិធីរបស់ក្រសួងរាល់លើក”។ មានន័យថា រាល់ការរៀបចំកម្មវិធីសិល្បៈរបស់ក្រសួងវប្បធម៌អ្នកទាំងពីរ តែងចំណាយពេលចូលរួមមិនដែលខកខានម្ដងណាឡើយ ទោះបីជាការចូលរួមនោះមិនបានប្រាក់កម្រៃយ៉ាងណាក្ដី។ លោកចាត់ទុកថា នេះជាការលះបង់មួយសម្រាប់វិស័យសិល្បៈពិតប្រាកដ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះ នៅក្រសួងវប្បធម៌ ឯកឧត្ដម ស្នើឲ្យសិល្បករ-សិល្បការិនីមកពីតាមបណ្ដាខេត្ត យកគំរូតាមតារាចម្រៀងទាំងពីររូបនេះ ក្នុងការចូលរួមលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរ ដែលចាំបាច់ណាស់ ត្រូវទាមទារឲ្យមានការចូលរួមឈឺឆ្អាលពីពូកគេទាំងអស់គ្នាទើបបាន។
មានការកត់សម្គាល់ថា អ្នកនាង ហ៊ឹម ស៊ីវន ក៏មិនខុសពីអ្នកនាង ម៉េង កែវពេជ្ជតា ប៉ុន្មានឡើយ ព្រោះអ្នកទាំងពីរហាក់មិនសូវជិតដិតជាមួយផលិតកម្មដូចពីមុននោះទេ ពោលគឺមិនមានបទចម្រៀងថ្មីដើម្បីបំពេអារម្មណ៍មហាជនទៀតឡើយ។ អ្វីដែលគេអាចស្ដាប់ឮនោះ គឺមានតែបទចម្រៀងពីមុនតែប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណា បទចម្រៀងទាំងនោះ នៅតែពីរោះរណ្ដំសម្រាប់ប្រិយមិត្តនៅឡើយ។
“ធ្វើបានដូចពូកគាត់ទាំងពីរនាក់ហ្នឹង គឺល្អណាស់ហើយ អាចធ្វើឲ្យសិល្បៈវប្បធម៌ខ្មែររីកចម្រើនទៅមុខបានហើយ ក្រសួងចង់បានបែបហ្នឹង!”។ នេះបើតាមការអះអាងរបស់ឯកឧត្ដមរដ្ឋលេខាធិការក្រសួងវប្បធម៌ ឃឹម សារិទ្ធ។
ជាមួយគ្នានោះ ក៏មានការស្នើសុំដល់បេក្ខភាព ដែលជាជយលាភីមហោស្រពចម្រៀងកន្លងមក និង បេក្ខភាពត្រៀមក្លាយជាជយលាភីលើកទី ៣ នេះ ត្រូវធ្វើយ៉ាងណា ជួយចូលរួមរាល់សកម្មភាពសិល្បៈ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រសិនបើមានការអញ្ជើញ។ ម្យ៉ាងវិញទៀត ឯកឧត្ដមស្នើដល់បណ្ដាស្ថាប័នទូរទស្សន៍ ឬ អ្នករៀបចំព្រឹត្តិការណ៍តន្ត្រីនានា ធ្វើយ៉ាងណាឱកាសសម្រាប់បេក្ខភាព ដែលបានប្រឡងជាប់ក្នុងមហោស្រពខាងលើ ឲ្យពូកគេបានចំណូលបន្ថែមខ្លះ តាមរយៈសមត្ថភាពពិតប្រាកដរបស់ពូកគេផង៕
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!