ផឹកស្រវឹង វាយបំផ្លាញសម្ភារក្នុងផ្ទះ រករឿងម្ដាយ
ខេត្តកំពត ៖ កូនប្រុសអកត្តញ្ញូម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាលយ័ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ ខណៈកូនអកត្តញ្ញូរូបនេះ បានផឹកស្រាបៀរជាមួយមិត្តភក្តិនៅផ្ទះខ្លួនឯងអស់ចំនួន១កេស តាំងពីម៉ោង៨ព្រឹកចង់ប្តូរកន្លែងផឹកនៅផ្ទះគេផ្សេងទៀតក៍ខ្ចីម៉ូតូម្តាយជិះទៅផឹកកន្លែងថ្មី ។
ពេលនោះម្តាយមិនឲ្យយកម៉ូតូទៅខ្លាចមានបញ្ហាផ្សេងៗ កូនអកត្តញ្ញូរូបនេះមានចិត្តខឹងម្តាយ ក៍ទាញដំបងជ្រុងមួយកំណាត់វាយបំបែកកញ្ចក់បង្អួចផ្ទះបែកអស់ពីរផ្ទាំង វាយកៅអីជរ័បាក់អស់៣កៅអី និងបង់ថ្មអង្គុយលេងអស់១ ហើយត្រូវបានម្តាយប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនដើម្បីអប់រំឲ្យស្គាល់ច្បាប់។
សមត្ថកិច្ចការិយាលយ័ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យជាកូនអកត្តញ្ញូរូបនេះមានឈ្មោះ សូ សុផល ភេទប្រុស អាយុ៣២ឆ្នាំ(នៅលីវ)មានទីលំនៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៧ ខែមីនាឆ្នាំ ២០១៦ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!