ចាប់បានឈ្មួញគ្រឿងញៀនម្នាក់ រួមជាមួយស្រីស្នេហ៍
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ សមត្ថកិច្ចនៃ មន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលជាឈ្មួញរកស៊ី គ្រឿងញៀនរួមជាមួយស្រីស្នេហ៍ម្នាក់។ ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថា សមត្ថកិច្ចបានដេញតាម ស្ទាក់រថយន្ដឡិចស៊ីស RX-300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-4860 ដែលជារថយន្ដរបស់ជនសង្ស័យ រកសុីគ្រឿងញៀន។
ក្រោយពីជនសង្ស័យបានព្យាយាមបើករថយន្ដគេចចេញពីសមត្ថកិច្ច រហូតមកដល់ផ្លូវ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន នៅតែមិនព្រមឈប់ សមត្ថកិច្ចក៏សម្រេចចិត្តបាញ់រះទៅ លើរថយន្ដជនសង្ស័យ ទីបំផុតត្រូវបានឡោមព័ទ្ធ និងចាប់ឃាត់ខ្លួនបានតែម្ដង។ គេសង្កេតឃើញថា នៅក្នុងរថយន្ដនោះមាន បុរសម្នាក់ដែលសមត្ថកិច្ចបានអះអាងថា ជាឈ្មួញគ្រឿងញៀន និងស្រីស្នេហ៍ម្នាក់ទៀត រួមជាមួយគ្រឿងញៀន ២កញ្ចប់។ ហេតុការណ៍ផ្ទុះអាវុធនេះ បង្កឱ្យមានការភ្ញាក់ផ្អើលស្ទើរពេញមួយចំហៀងរាជធានីភ្នំពេញ។ ក្នុងហេតុការណ៍ចុះបង្ក្រាបនោះផងដែរ គេឃើញមានវត្ដមានលោកអធិការ ខណ្ឌចំការមន សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចប្រឆាំងគ្រឿងញៀនរាជធានី។ ជនសង្ស័យដែលគេអះអាងថា ជាឈ្មួញគ្រឿងញៀនរួមជាមួយស្រីស្នេហ៍ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!