ភ្ញាក់ផ្អើលខ្លាំង នៅមីយ៉ាន់ម៉ា ពេលឃើញរូបភាព ថតជាប់ព្រះពុទ្ធរូប ជិតកំពូលអង្គរវត្ត
សៀមរាប៖ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក នៅប្រទេសមីយ៉ាន់ម៉ា បានចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើរូបថត ២សន្លឹក នៃទិដ្ឋភាពព្រះអាទិត្យរៀបអស្តង្គត មានទីតាំងស្ថិតនៅខាងមុខប្រាសាទកំពូល ៥ ដ៏ល្បីឈ្មោះរបស់កម្ពុជា នាទឹកដីអង្គរ ដែលរូបនោះឃើញស្រមោលចម្លែកម្យ៉ាង ប្រៀបបីដូចជា ព្រះពុទ្ធរូបផងដែរ។
វាមិនមែនជារឿងចម្លែកនោះឡើយ រាល់ពេលដែលយើងឃើញរូបភាពចម្លែកៗនៅលើបណ្តាញសង្គម ព្រោះកន្លងមក មិនតិចដងនោះទេ ដែលរូបភាពត្រូវបានជនមួយចំនួនយកទៅកែឆ្នៃតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យមើលទៅមានភាពទាក់ទាញចំណាប់អារម្មណ៍ខ្លាំង។
មិនខុសគ្នានោះដែរ រូបថតថ្មី ២សន្លឹក ដែលត្រូវរះឡើងលើបណ្តាញសង្គម និងទទួលបានការចុច Like និង Share ខ្ទង់ម៉ឺនដង ត្រូវបានអ្នកលេងហ្វេសប៊ុកមីយ៉ាន់ម៉ា មួយចំនួនសម្តែងការរិះគន់ ថាគ្រាន់តែជារូបភាពកាត់តប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ គេមិនអាចដឹងថារូបថត ២សន្លឹកដែលអ្នកទេសចរ ថតបានជារូបពិត ឬកែច្នៃឲ្យប្រាកដឡើយ ព្រោះគេមិនដឹងច្បាស់ថាវាមានប្រភពចេញមកពីណា និងនៅពេលណា។
ដើម្បីចង់ជ្រាបច្បាស់ថាជារូបភាពបែបណា សូមប្រិយមិត្តខ្មែរឡូត ក្រឡេកមើលរូបថតខាងក្រោម ដោយមេត្រី និងបញ្ចេញមតិយល់ឃើញរបស់អ្នក ថាគួរឲ្យជឿដែរទេ ចំពោះរូបភាពកំពុងល្បីនេះ?
រូបភាពដែលទទួលបានការចាប់អារម្មណ៍រូបភាពទី១
រូបភាពទី២
រូបនេះវិញ អ្នកបញ្ចេញមតិមួយចំនួន បង្ហោះឌឺដង
រូបភាពផ្សេងៗ
ចំនួនចែករំលែកខ្ទង់ម៉ឺន
ប្រភព៖ Facebook
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!