ឈាមស្រែក ស្បែកហៅ ! ឃាតកររំលោភ សម្លាប់ក្មេងស្រី បណ្ដែតទឹកទន្លេ ចាប់បានហើយ (មានវីដេអូ)
រាជធានីភ្នំពេញ ៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ត្រូវឃាតកររំលោភសម្លាប់កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមាត់ទន្លេភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពេលនេះសមត្ថកិច្ចចាប់ខ្លួនឃាតករបាន ។
សមត្ថកិច្ចនគរបាលខណ្ឌមានជ័យបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ដាង យ៉ាំងដូ ហៅរីដូ ភេទប្រុស អាយុ២១ឆ្នាំ ជាជនជាតិវៀតណាម មុខរបរជាងបាញ់ថ្នាំតុទូ ស្នាក់នៅផ្ទះលេខ២១៩អា ផ្លូវលំមាត់ទន្លេបាសាក់ ក្នុងភូមិគោករការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅចំណុចភូមិសា ឃុំឌិន ស្រុកគីរីវង្ស ខេត្តតាកែវ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ពីបទរំលោភសម្លាប់ ។
ការចាប់ខ្លួននេះធ្វើឡើងក្រោមកិច្ចសហការរវាងកម្លាំងនគរបាលខណ្ឌមានជ័យ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ, កម្លាំងនគរបាលខេត្តតាកែវ, កម្លាំងនគរបាលស្រុកគីរីវង្ស និងកម្លាំងនគរបាលវរសេនាតូចលេខ៦០៣ ។
សូមបញ្ជាក់ថា ថ្ងៃចូលឆ្នាំចិនក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ទៅលេងផ្ទះឪពុកមា ក៏ត្រូវជនដៃដល់មានគ្នា៣នាក់ល្បួងទៅលេងវាលខ្សាច់ក្រោយវត្តចាក់អង្រែរួចចាប់រំលោភបូក ហើយវាយសម្លាប់បណ្តែតទឹកទន្លេបាសាក់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨ និង៣៥នាទីយប់ថ្ងៃទី៧ ខែកុម្ភៈ ស្ថិតនៅវាលខ្សាច់ក្រោយវត្តចាក់អង្រែ ក្នុងភូមិគោករការ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រភពឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ជួប ស្រីពៅ អាយុ១៥ឆ្នាំ ជាជនជាតិវៀតណម ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានបងប្អូន៣នាក់ (ស្រី២) ក្មេងស្រីរងគ្រោះជាកូនទី២ ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!