ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ កម្ពុជា​-​វៀតណាម​ មុខ​សាលាខេត្ត​ វាយ​កម្ទេច​ហើយ

 
 

ខេត្តស្ទឹងត្រែង ៖ ស្តូប​ប្រារ​ព​វិញ្ញាណក្ខន្ធ​យុវជន​ពលី​កម្ពុជា និង​វៀតណាម​ស្ទឹង​ត្រែង​នៅ​ទុល​មុខ​សាលា​ខេត្តស្ទឹងត្រែង ត្រូវ​បាន​វាយ​កម្ទេច​ចោល​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៦​នេះ បន្ទាប់​ពី​ពិធី​ក្រុង​ពិ​លី​បាន​បញ្ចប់​កាលពី​ព្រឹក​ថ្ងៃ​ដដែល​នោះ​។ ដូច​អ្វី​ដែល​ជា​ការ​គ្រោងទុក​ក្រោយ​ការ​សាងសង់​ស្តូប​រំលឹក​រិ​ញ្ញាណ​ក្ខ​ន្ធ​យុវជន​ពលី​កម្ពុជា និង​វៀតណាម​ត្រូវ​បាន​បញ្ចប់​ស្តូប​រំលឹក​រិ​ញ្ញាណ​ក្ខ​ន្ធ​ចាស់ និង​ត្រូវ​វាយ​កម្ទេច​ចោល​ដើម្បី​អភិវឌ្ឍន៍​កែ​លម្អ​សោ​ភ​ណ័​ភាព​ក្រុង​។

ប្រភព​មួយ​ត្រូវ​បាន​គេ​អះអាង​ថា​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​យុវជន​ពលី​កម្ពុជា និង​វៀតណាម​ដែល​ទើប​សាងសង់​រួចរាល់​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នោះ​បាន​ចំណាយ​អស់​ថវិកា​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ដោយ​ក្នុង​នោះ​មានការ​គាំទ្រ​ឧ​ប​ត្ថ​ម​ថវិកា​៩០​ភាគរយ ពី​ភាគី​ខេត្ត​យ៉ា​ឡាយ​ប្រទេស​វៀតណាម និង​១០​ភាគី​រយ​ទៀត​ជា​ថវិការ​រួមចំណែក​របស់​ខេត្តស្ទឹងត្រែង​កម្ពុជា​។​

ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​យុវជន​ពលី​ទាំង​២​មួយ​ជា​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​យុវជន​ពលី​កម្ពុជា​បាន​សាងសង់​ដាក់​តម្កល់​នៅ​លើ​រង្វង់​មូល​ធំ​ថ្មី​។ ដោយឡែក​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​យុវជន​ពលី​វៀតណាម​បាន​សាងសង់​ដាក់​តម្កល់​នៅ​លើ​សួនច្បារ​តាម​បណ្តោយ​មាត់ទន្លេ​ក្បែរ​អតីត​សណ្ឋាគារ​សេ​កុង​។​

នេះ​បើ​តាម​លិខិតស្នើ​សុំ​របស់​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​ដែល​ដាក់​ជូន​ទៅ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ នា​ពេល​កន្លង​ទៅ​។ 

ស្ទឹង​ត្រែង​ត្រូវ​បាន​គេ​សង្កេត​ឃើញ​មានការ​អភិវឌ្ឍន៍​ច្រើន​លើ​វិស័យ​សាធារណៈ​និង​ឯកជន​ដែល​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​មានការ​រីក​ចម្រើន​ជា​វិជ្ជមាន​ដូច្នេះ​ហើយ​អាជ្ញាធរ​ខេត្ត​បាន​ឯកភាព​ធ្វើការ​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី​ដើម្បី​យក​ទីតាំង​ចាស់​ធ្វើ​សួនច្បារ​។ ​

ទាក់ទង​ការ​រុះរើ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​យុវជន​ពលី​នោះ​ក៍​មានការ​រិះគន់​មួយ​ចំនួន​ថា​ស្តូប​ដែល​ស្ថិត​នៅ​ទីតាំង​ចាស់​គឺ​នៅ​កែង​សួនច្បា​ទាំង​សងខាង​ដូច​ជា​មិន​ប៉ះពាល់​លើ​សារ​ធារ​ណៈ​ឡើយ​ហេតុ​អ្វី​ត្រូវ​ចំណាយ​លុយរាប់​សែន​ដុល្លា​ទៅ​ធ្វើការ​សាងសង់​ស្តូប​ថ្មី​ហើយ​ការ​សាងសង់​ស្តូ​ច​ថ្មី​ទាំងនោះ​ដូច​ជា​គ្មាន​អ្វី​ផ្តល់​ផលប្រយោជន៍​អ្វី​ទាល់តែ​សោះ​ផ្ទុយ​ទៅ​វិញ​បង្ក​រការ​កកស្ទះ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ខណៈ​ពេល​មានការ​ប្រារ​ព​ពិធី​រំលឹក​ខួ​ម​ម្តង​។ 

ទាក់ទង​នឹង​ការ​សាងសង់​វិមាន​អនុស្សាវរីយ៍ ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​យុវជន​ពលី​កម្ពុជា​-​វៀតណាម​ខេត្តស្ទឹងត្រែង កាលពី​អតីត​អភិបាលខេត្ត​ចាស់ លោក ឡួ​យ សុ​ផាត លោក​បាន​លើក​ឡើង​ថា​នឹង​គ្រោង​សាងសង់​រូបសំណាក់​ព្រហ្ម​មុខ​បួន​នៅ​លើ​រង្វង់​មូល​ធំ​ថ្មី​នោះ​ដើម្បី​ជា​រក្សា​ទុកជា​និមិត្តរូប​មួយ​ដំណាង​ឲ្យ​ខេត្តស្ទឹងត្រែង​ជំនួស​និមិត្តរូប​កងចក្រ​ស្ថិត​នៅ​ចំណុចកណ្តាល​ទ្រូ​វ​ផ្លូវ​គីឡូម៉ែត្រ​លេខ​២​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង​។ 

លោក ដួង ពៅ អភិបាលរង​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កន្លង​មក​ថា​ក្រុង​ស្ទឹង​ត្រែង កំពុង​មានការ​អភិវឌ្ឍន៍ ចំណែក​ការ​រៀបចំ​កែ​លម្អ​សោភ័ណ​ភាព​ទីក្រុង ជាក​ក្តាចាំបាច់​ដោយ​មានការ​ផ្លាស់​ប្តូរ​ទីតាំង​វិមាន​អនុស្សាវរីយ៍​រំលឹក​វិញ្ញាណក្ខន្ធ​យុវជន​ពលី​កម្ពុជា​-​វៀតណាម​ពី​ទីតាំង​ចាស់​ទៅ​ទីតាំង​ថ្មី​ក្នុង​នោះ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​យុវជន ពលី កម្ពុជា​ត្រូវ​ដាក់​នៅ​លើ​រង្វង់​មូល​ធំ​ថ្មី ចំណែក​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​យុវជន ពលី​វៀតណាម ត្រូវ​ដាក់​នៅ​លើ​សួនច្បារ​មាត់ទន្លេ​ក្រុង​ស្ទឹង​ត្រែង​៕​ 

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម