វី ជីវ័ន្ត រៀបចំជប់លៀង ខួបកំណើត តម្រូវឲ្យអ្នកចូលរួម ស្លៀកពាក់សម័យ ១៩៦០

 
 

ភ្នំពេញៈ តារាសម្តែងសក់ធំ លោក វី ជីវ័ន្ត ថ្មីៗនេះបានសម្រុក ដើរចែកធៀបអញ្ជើញភ្ញៀវ អ្នកសិល្បៈចូលរួម ក្នុងកម្មវិធីជប់លៀង ខួបកំណើត របស់លោក នៅដើមខែមេសាខាងមុខនេះ ដោយក្នុងកម្មវិធីរបស់លោក គឺតម្រូវឲ្យអ្នក ចូលរួមតុបតែងខ្លួន ស្លៀកពាក់សម័យ ១៩៦០ ។ 

ជាទូទៅពិធីជប់លៀង ខួបកំណើត របស់អ្នកសិល្បៈភាគច្រើន គឺតែងតែមានភាពប្លែកភ្នែក ដូចជាការចំណាយ តុបតែងកម្មវិធី ការស្លៀកពាក់ តុបតែងខ្លួនជាដើម ធ្វើយ៉ាងណាឲ្យកម្មវិធីរបស់គេ លេចធ្លោទទួលបាន ការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន ។ ពិធីខួបកំណើតរបស់ តារាសម្តែងរូបនេះ នឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី១ ខែមេសា វេលាម៉ោង៥ល្ងាច នៅ CENTRALPARK SPORTS COMPLEX ចង់ដឹងថា នៅក្នុងពិធីខួបកំណើត របស់លោក មានអ្វីគួរឲ្យចាប់អារម្មណ៍ខ្លះ ហើយមានវត្តមាន តារាណាខ្លះ ចូលរួមមានតែរង់ចាំ អ៊ុតមើល នៅថ្ងៃនោះទាំងអស់គ្នា ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម