សាហាវណាស់! ឃើញហើយ ញាក់សាច់
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ ខណៈបុរសម្នាក់ជាមន្ត្រីប៉ូលិសបានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយគាបជាប់នៅក្នុងកាប៊ីនរថយន្តរបស់ខ្លួនពេលកំពុងបើកក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកជាមួយរថយន្តដឹកខ្សាច់១គ្រឿងទៀតក្នុងដំណើរបញ្ច្រាសគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង០៤ និង១០នាទីទៀបភ្លឺ ថ្ងៃទី២៨ មីនា ២០១៦ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះកៅ សុខភាព អាយុ៥០ឆ្នាំ ជាមន្ត្រីប៉ូលិសផ្នែកភស្តុភា មានទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងអ្នករួមដំណើរជាមួយឈ្មោះឈិត សុខ ភេទប្រុស អាយុ៦៥ឆ្នាំ (របួសស្រាល) ជាមន្ត្រីប៉ូលិសចូល និវត្តន៍ មានទីលំនៅផ្ទះលេខ១៧E0 ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
រថយន្តម៉ាកកាមរីគូទប៉ោង ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខភ្នំពេញ 2Q-824 ត្រូវរងការរងការខូចខាតខ្ទេចទាំងស្រុងក្លាយទៅជាដែកអេតចាយ ។ រថយន្តដឹកខ្សាច់ក្រឡាប់ដេកផ្អៀងខ្លួននៅលើផ្លូវ ម៉ាកនីស្សាន់ ពាក់ស្លាកលេខភ្នំពេញ 3A-4608 និងបើកគេចខ្លួនបាត់ ។
គួរបញ្ជាក់ថា រថយន្តជនរងគ្រោះខាងលើ ត្រូវគេដឹងថា ទើបត្រឡប់ពីចូលរួមក្នុងពិធីមង្គលការបងប្អូន ហើយធ្វើដំណើរទៅផ្ទះនៅវេលាទៀបភ្លឺនោះ ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!