បែកធ្លាយ! គ្រូបែកស្លុយ វាយធ្វើបាបសិស្សស្រីៗ ដូចសត្វធាតុ (មានវីដេអូ)
ចិន៖ វីដេអូឃ្លីបមួយ កំពុងតែបង្កឲ្យមានភាពភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ ពេញបណ្តាញទំនាក់ទំនងសង្គម ជាពិសេសនៅចិនតែម្តង ដែលបង្ហាញពីសកម្មភាពគ្រូប្រុសម្នាក់ វាយធ្វើបាបសិស្សស្រីៗ យ៉ាងចាស់ដៃ ដូចសត្វធាតុ។
បើតាមប្រភពបានឲ្យដឹងថា វីដេអូឃ្លីបមួយនេះត្រូវបានបែកធ្លាយ បង្ហោះចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គម បង្កឲ្យមានការភ្ញាក់ផ្អើល និងមានការជះកំហឹងយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ លើទង្វើដ៏ថោកទាបរបស់គ្រូប្រុសម្នាក់ ដែលហ៊ានលើកដៃវាយធ្វើបាបសិស្សស្រីៗ ចាប់ទាញសក់ ទះកំផ្លៀង ទាត់យកៗ ដូចសត្វធាតុ នៅចំពោះមុខ មិត្តរួមថ្នាក់របស់សិស្សរងគ្រោះ ជាច្រើននាក់ទៀត។
ប្រភពបន្តថា ហេតុការណ៍ខាងលើនេះ កើតឡើងនៅចន្លោះម៉ោងប្រមាណជា ៦:៤៥នាទី ព្រឹកថ្ងៃអង្គារ កន្លងទៅថ្មីៗនេះ ស្ថិតក្នុងសាលារៀនមួយកន្លែង ក្នុងស្រុក Huan ខេត្ត Gansu ប្រទេសចិន ដែលគេដឹងថា ក្មេងស្រីទាំងអស់អស់គឺជាសិស្សថ្នាក់ទី៨ ។
គ្រូម្នាក់នោះត្រូវបានគេកំណត់អត្តសញ្ញាណបានថា ឈ្មោះ Ma Yafeng គឺជាគ្រូបន្ទុកថ្នាក់នោះតែម្តង ហើយបានចាប់វាយសិស្ស ដោយសារតែសិស្សទាំងនោះ បានឈ្លោះប្រកែក និងវាយតប់គ្នាកាលពីថ្ងៃមុន។
យ៉ាងណាមិញអ្នកនិយមលេងអីុនធឺណែតជាច្រើន បានប្រតិកម្មខ្លាំងៗ និងធ្វើការបញ្ចេញមតិ ទៅលើទង្វើរបស់គ្រូម្នាក់នោះដែរថា «គួរតែដក ឬព្យួរគ្រូនោះចេញទៅ ហើយរាយការណ៍ ទៅសម្ថតកិច្ចនៅតំបន់នោះ» ។
ឧបត្ថម្ភដោយ៖ GATSBY
ដោយឡែកមានអ្នកបញ្ចេញមតិដទៃទៀតសរសេរថា «បើសិនជាគ្រូម្នាក់នេះហ៊ានលើកដៃវ៉ៃសិស្សយ៉ាងដូចនេះហើយ គួរតែចាប់ដុតគាត់ទាំងរស់ទៅ» «សំណាងហើយដែលមិនវ៉ៃប៉ះកូនស្រីខ្ញុំ បើវ៉ៃប៉ះកូនស្រីខ្ញុំវិញ នឹងសម្លាប់អាគ្រូនោះចោលតែម្តង»៕
ចង់ដឹងយ៉ាងណា ទស្សនាវីដអូខាងក្រោមទាំងអស់គ្នា៖
ប្រភព៖ Shanghaiist
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!