ខឹង​ឪពុក​ម្តាយ​ ស្តីបន្ទោស រត់​ទៅ​សម្ងំ​ ផឹកទឹក​ក្រអូប

 
 

ខេត្ត​ប៉ៃលិន ៖ យុវ​សិស្ស​ម្នាក់​បានរ​ត់ទៅ​សម្ងំ​ផឹកទឹក​ក្រអូប​សម្រាប់​បោកគក់​ខោអាវ​អស់​ជា​ច្រើន នៅ​ក្នុង​បន្ទប់​ផ្ទះ​របស់​ខ្លួន បណ្តាល​ឱ្យ​ក្អួតចង្អោរ ត្រូវបាន​​អ្នក​ជិតខាង​ឃើញ​ទាន់​ប្រញាប់​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ។ ពេល​រូបគេ​ត្រឡប់​មក​ពី​សាលារៀន​វិញ ត្រូវ​ឪពុក​ម្តាយ​ស្តីបន្ទោស​ម្នាក់​ពីរ​បី​ម៉ាត់ ដោយ​មិន​ចង់ឱ្យ​កូន​របស់​ខ្លួន​ដើរ​លេង​ជាមួយ​មិត្តភក្តិ​មិនល្អ ក្រែង​សេព​គ្រឿងញៀន និង​ប្រព្រឹត្ត​អំពើអាក្រក់​ផ្សេង​ៗ​នាំ​ឱ្យ​ខូចអនាគត​នៅ​ថ្ងៃ​ខាង​មុខ ។ លុះ​ម្នាក់​ក៏​ស្តី ពីរ​នាក់​ក៏​បន្ទោស នាង​ទប់ចិត្ត​មិន​បាន ក៏​រត់​ទៅ​ផឹកទឹក​ក្រអូប បណ្តាល​ឱ្យ​ពុល​តែ​ម្តង​។

ហេតុការណ៍​ផឹកទឹក​ក្រអូប បណ្តាល​ឱ្យ​ពុល​ក្អួតចង្អោរ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ មីនា ២០១៦ ស្ថិត​នៅ​ក្នុង​បន្ទប់​ផ្ទះ​របស់​ខ្លួន ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ ត្រូវជា​ម្តាយ​យុវ​សិស្ស​រង​គ្រោះ​បានឱ្យ​ដឹង​ថា កូន​របស់​គាត់​ដែល​ផឹកទឹក​ក្រអូប​ឈ្មោះ វ៉ា​ន់ រ៉ា​វ៉េ​ត ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៩ នៃ​អនុ​វិទ្យាល័យ​ភ្នំ​យ៉ា​ត រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម