ផ្ទុះអាវុធលើស្ពាននាគវត្ដភ្នំ បណ្ដាលឲ្យ មនុស្ស២នាក់របួសធ្ងន់
រាជធានីភ្នំពេញ ៖ នៅមុននេះបន្ដិច យប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅចំណុចស្ពាននាគវត្ដភ្នំ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ មានករណីផ្ទុះអាវុធក្នុងការតតាំងគ្នា បណ្ដាលឱ្យមេប៉ុស្ដិ៍ម្នាក់ និងនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ម្នាក់រងរបួសធ្ងន់ដូចគ្នា។
ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថា គូភាគីទំនាស់ទាំងពីរ បានខ្វែងគំនិត គ្នាក្នុងវង់ផឹកស៊ី បន្ទាប់មកក៏ បានផ្ទុះអាវុធឡើងបណ្ដាល ឲ្យមេប៉ុស្ដិ៍ម្នាក់រងរបួសដោយត្រូវគ្រាប់កាំភ្លើង១គ្រាប់ ដែលគេស្គាក់ថា ជាមេប៉ុស្ដិ៍វត្ដភ្នំ ឈ្មោះ អ៊ុន សំអាត រងរបួសធ្ងន់ ក្រោយមកទើបបុរសម្នាក់ដែលជា ជនបង្កបានជិះដេញពីក្រោយ ហើយស្ទាក់រថយន្ដ Rav 4 មួយគ្រឿងឱ្យឈប់ ដើម្បីដឹកខ្លួនរកកន្លែងសុវត្ថិភាព។ ពេលនោះដែលសមត្ថកិច្ចបាន ដេញតាមពីក្រោយ ក្នុងការជួយអន្ដរាគមន៍ ដល់ជនរងគ្រោះ ស្រាប់តែជនសង្ស័យបានដក កាំភ្លើងបាញ់មកសមត្ថកិច្ច ហើយសមត្ថកិច្ចបានដកកាំភ្លើងបាញ់តបតទៅវិញ ធ្វើគ្រាប់កាំភ្លើងរាយ ពេញស្ទើរពេញមេឃ។ ក្នុងនោះដែរគ្រាប់កាំភ្លើងបានប្រហារចំ ជនរងគ្រោះម្នាក់ ដែលជាជនដៃដល់ ។ ក្រោយកើតហេតុទើបស្គាល់ថា ជាមន្ដ្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ក៏ត្រូវរបួសធ្ងន់ដូចគ្នាដែរ។ បច្ចុប្បន្នសមត្ថកិច្ចបានឡោមព័ទ្ធកន្លែងកើតហេតុ និងបញ្ជូនជនដៃដល់ និងជនរងគ្រោះ ដែលរបួសធ្ងន់ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីធ្វើការព្យាបាល ជាមួយគ្នាផងដែរ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!