ផ្អើលទាំងព្រឹក ស្នេហានារីស្រឡាញ់ ភេទដូចគ្នា
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីនារី២នាក់ជាគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា បានសម្រេចចិត្តបបួលគ្នាផឹកថ្នាំបំពុលសត្វល្អិត ដើម្បីសម្លាប់ខ្លួន ហើយត្រូវខាងភាគីនារីជាតួបុរសបានស្លាប់មុន និងនារីជាស្រីស្នេហ៍ ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺថ្ងៃទី២៥ មីនា ២០១៦ ស្ថិតនៅផ្ទះជួលក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សកែវ បន្ទាប់ពីត្រូវបងប្រុសនារីជាស្រីស្នេហ៍ប្រទះឃើញ ។ ប្រភពឱ្យដឹងថា នារីដែលស្លាប់ឈ្មោះស្រី លីន (ជាតួប្រុស) មានទីលំនៅក្នុងភូមិទម្លាប់ ឃុំសោម ខេត្តតាកែវ ។ រីឯនារីជាស្រីស្នេហ៍ឈ្មោះវ៉ាន ស៊ីវម៉ី អាយុ១៦ឆ្នាំ ជាអ្នកលក់ដូរ ទីលំនៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិក្បាលក្រពើ ឃុំអង្គស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ។
ប្រភពបន្តថា នារីរងគ្រោះទាំង២នាក់នេះ បានស្រឡាញ់គ្នារយៈពេលជិត៣ខែមកហើយ គឺតាមរយៈទូរស័ព្ទច្រឡំលេខ ហើយនារីដែលជាតួប្រុសនោះ តែងតែមកដេកជាមួយនារីជាគូស្នេហ៍នៅក្នុងផ្ទះជួលខាងលើជាញឹកញាប់ ។
ក្នុងការទំនាក់ទំនងគ្នា ក៏មានការជំទាស់ពីក្រុមគ្រួសារខាងនារីជាគូស្នេហ៍ដែរ ដោយត្រូវពួកគាត់បានណែនាំថា កុំឱ្យគិតតែរឿងស្នេហាបែបនេះអី ត្រូវគិតពីការរកស៊ី ដើម្បីចិញ្ចឹមជីវិតវិញទៅ ។ ប្រភពខ្លះបាននិយាយថា ដោយសារតែបញ្ហានេះហើយ ទើបនារីរងគ្រោះទាំង២នាក់តូចចិត្ត ដែលគ្មានអ្នកគាំទ្រឱ្យស្រឡាញ់គ្នានោះ ទើបបបួលគ្នាបញ្ចប់ជីវិតតែម្តង ។
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!