ឡានថ្លៃ តែចតឡាន មិនថ្លៃដូចឡាន លទ្ធផលគឺចឹង
ចិន៖ ក្រោយពេលម្ចាស់រថយន្តដ៏ទំនើបមួយគ្រឿង ចតរថយន្តរបស់ខ្លួនចោលជាច្រើនម៉ោង ធ្វើឲ្យបិទផ្លូវចេញចូលរបស់អ្នកភូមិរួចមក ដែលធ្វើឲ្យពួកគេហាក់មិនសុខចិត្តនៅឈរមើលនោះទេ ទើបសម្រេចចិត្តប្រើធម៌ក្តៅតែម្តង។
រថយន្ត Porsche ដែលចតបិទផ្លូវចេញចូល
រថយន្ត Porsche ពណ៌សមួយគ្រឿង ត្រូវបានអ្នកភូមិលេងមួយចាស់ដៃ បន្ទាប់ពីចតបិទផ្លូវចេញចូល រយៈពេលជាង១៤ម៉ោង។ អ្នកភូមិក្បែរនោះជាច្រើន បានគប់ស៊ុត មី ទឹកខ្មៅ ក៏ដូចជាថ្នាំពណ៌ជាច្រើន បណ្តាលឲ្យរថយន្តដ៏ថ្មីស្រឡាងមួយគ្រឿងនោះ ក្លាយជាមើលមិនយល់តែម្តង។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើង កាលពីថ្ងៃអង្គារ៍កន្លងទៅ វេលាម៉ោងប្រហែល ១០ព្រឹក។ ម្ចាស់រថយន្ត Porsche ត្រូវគេស្គាល់ឈ្មោះថា Huang បានចតរថយន្តរបស់ខ្លួនចោល ក្រោយពីរូបគាត់មានជម្លោះជាមួយនឹង សន្តិសុខយាមកាមម្នាក់ រឿងទារប្រាក់ ៧០យ័ន (ប្រហែល១០ដុល្លារអាមេរិក) សម្រាប់ការចត ៧ថ្ងៃរបស់គាត់។
លោក Huang ដែលជាម្ចាស់រថយន្តខាងលើ បានឲ្យដឹងថា គាត់ជាអ្នករស់នៅទីនោះម្នាក់ មិនគួរណាមានការផាកពិន័យជាច្រើនដូច្នេះទេ។ ជាក់ស្តែងនៅក្នុងជម្លោះនោះ សន្តិសុខខាងលើ បានជេរប្រមាថមកកាន់រូបគាត់ទៀតផង។យ៉ាងណាមិញ ដោយមិនបានគិត ពីផលប៉ះពាល់ទៅដល់អ្នកជិតខាង លោក Huang ក៏បានផ្គើននឹងសន្តិសុខម្នាក់នោះ ដោយចតរថយន្តរបស់ខ្លួនជាច្រើនម៉ោង បណ្តាលឲ្យស្ទះផ្លូវចេញចូលរបស់អ្នកស្រុក ទើបក្រោយមក ក៏កើតមានការគប់មកលើរថយន្ត របស់គាត់នេះតែម្តង។
ក្រោយហេតុការណ៍កើតឡើងដូចនេះ ប៉ូលិសក៏បានបញ្ជាឲ្យលោក Huang យករថយន្តរបស់ខ្លួនចេញ ហើយគាត់ក៏បានទទួលមេរៀនមួយយ៉ាងធំ សម្រាប់ជីវិតដូចនេះ សម្រាប់ចំណាំទៅថ្ងៃក្រោយផងដែរ៕
ប្រភព Shanghaiist
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!